ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស្សា​សុខ​ៗ​ស្រាប់តែ​គាត់​ថា​បាត់​លុយ​អស់​ជាង​១​ម៉ឺន​បាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ម្នាក់​ចូល​ទៅ​ម៉ាស្សា​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ត្រូវ​ស្ត្រី​ម៉ាស្សា​លួច​លុយ​អស់​១​ម៉ឺន​១​ពាន់​បាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ នៅ​តាម​បណ្តោយ​ផ្លូវ ២០០៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ម្នាក់​ចូល​ទៅ​ម៉ាស្សា​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ត្រូវ​ស្ត្រី​ម៉ាស្សា​លួច​លុយ​អស់​១​ម៉ឺន​១​ពាន់​បាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ នៅ​តាម​បណ្តោយ​ផ្លូវ ២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា ភូមិ​ត្រពាំង​ល្វា​សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​ជនជាតិ​បរទេស​ម្នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​ជនបរទេស​ខាងលើ​បាន​ចោទប្រកាន់​ថា ហាង​ម៉ាស្សា​មួយ​កន្លែង​ខាងលើ ពេល​ដែល​គាត់​ចូល​ទៅ​ម៉ាស្សា​ត្រូវ​បាន​ស្ត្រី​ជា​អ្នក​ម៉ាស្សា​បន្លំ​លួច​លុយ​របស់​គាត់​អស់​១​ម៉ឺន​១​ពាន់​លុយ​បាត បន្ទាប់​មក​កំ​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ទីតាំង​ខាងលើ​ភ្លាម​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈ​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​សួរនាំ​ទៅ​ភាគី​ខាង​ម្ចាស់​ហាង​ម៉ាស្សា​ខាង​ហាង​ម៉ាស្សា​បាន​និយាយ​ប្រាប់​ថា ឃើញ​ជនជាតិ​បរទេស​ចូល​មែន តែ​ពួក​គាត់​ថា មិន​បាន​លួច​លុយ​ទេ ។

ចំណែក​ជនបរទេស​ម្នាក់​ខាងលើ​នៅ​តែ​ចោទប្រកាន់​ថា ហាង​ម៉ាស្សា​ខាងលើ​បាន​យក​របស់​គាត់​ដដែល​ៗ លុះ​បន្ទាប់​មក​ខាង​ម្ចាស់​ហាង​ខាងលើ​មិន​ចង់​ឲ្យ​មានការ​ប្តឹងផ្តល់​វែង​ឆ្ងាយ ហើយ​ភាគី​ម្ចាស់​ហាង​សុខចិត្ត​សង​ប្រាក់​ចំនួន​៣៦០​ដុល្លារ​បញ្ចប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ