ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Urban Village និង Prestige Homes Cambodia នឹង​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដ៏​អស្ចារ្យ​នៅ​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៨ និង​ថ្ងៃ​ទី ២៩ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៨ និង​ថ្ងៃ​ទី ២៩ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខែធ្នូ ឆ្នាំ ២០១៩​ខាង​មុខ​នេះ ក្រុមហ៊ុន Urban Village និង Prestige Homes Cambodia នឹង​មាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​កម្ពុជា (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) និង​ក្រុម​ម៉ា​កាវ (MUST CPK) នៅ​តារាង​បាល់ទាត់ Urban Village ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ ដែល​នេះ​គឺជា​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ និង​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យើង​បាន​សង្កេត​ឃើញ​ថា កីឡាបាល់ទាត់​គឺជា​កីឡា​មួយ​ប្រភេទ​ដែល​ពិតជា​ពេញ​និយម​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បណ្ឌិត Raymond Choi ជា​ប្រធាន​ក្រុមហ៊ុន Prestige Homes Cambodia បាន​លើក​ឡើង​ថា «​គោលបំណង​នៃ​ការ​ប្រកួត​បាល់ទាត់​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និង​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ និង​បន្ត​ភាព​រីក​ចម្រើន​ជាមួយ​គ្នា​នៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​» ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Prestige Homes Cambodia (www.prestigehomeskh.com) ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ «​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ​២០១៩» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Squarefoot Best of the Best ក៏​ដូច​គ្នា​នឹង​ក្រុមហ៊ុន Urban Village ក៏​បាន​ឈ្នះ​ពានរង្វាន់​ដូច​គ្នា គឺ​ពានរង្វាន់ «​ការ​អភិវឌ្ឍ​ខុន​ដូ​ដ៏​ល្អ​បំផុត​» នៅ​តំបន់​អាស៊ី​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្នែក​អចលនទ្រព្យ ។

យ៉ាង​ណ​ក្តី ក្រុមហ៊ុន​ទាំង​ពីរ​ក៏​កំពុង​តែ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​ជិត​ស្និទ្ធ​ជា​ខ្លាំង​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ខិតខំ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ដើម្បី​ភាព​ជោគជ័យ​របស់​ខ្លួន​នៅ​ពេល​អនាគត​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ទាំង​ពីរ​រវាង Urban Village និង Prestige Homes Cambodia ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ដូច​ជា​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ដ៏​អ​ស្ច​រ្យ​មួយ​រវាង​ក្រុម​កម្ពុជា (​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​) និង​ក្រុម​ម៉ា​កាវ (MUST CPK) ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ចុងខែ​ធ្នូ​ផង​ដែរ ។

ក្រៅពី​នេះ ក្រុមហ៊ុន Urban Village ក៏​មាន​មជ្ឈមណ្ឌល “Factory Phnom Penh” មួយ​ធំ​ដ៏​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​កន្លែង​សម្រាប់​កម្សាន្ត និង​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជាដើម ។ ក្រុមហ៊ុន Urban Village ក៏​នឹង​មាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​វិធីសាស្ត្រ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ទេ្វ​ដង​ក្នុង​ឆ្នាំ ២០២០» ដែល​នឹង​ត្រូវ​ធ្វើការ​ចែករំលែក​ដោយ​អ្នកជំនាញ​មក​ពី​សហរដ្ឋអាមេរិក ជប៉ុន និង ហុងកុង ក្នុង​វិស័យ Forex ដើម្បី​ឲ្យ​ភ្ញៀវ​ចូលរួម​ទាំងអស់​បាន​យល់​ដឹង​អំពី​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ផ្សេង​ៗ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​នៅ​ក្នុង​ឆ្នាំ ២០២០ ដែល​សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង ១​រសៀល រហូត​ដល់​ម៉ោង ២:៣០​រសៀល ថ្ងៃ​ទី ២៨ និង ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅ​សាល​សន្និបាត​របស់ Urban Village ។

នៅ​ក្នុង​សិក្ខាសាលា​នេះ ក៏​នឹង​មានការ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ផ្សេង​ៗ​មាន​ដូច​ជា Cambodian Derivatives Exchange (CDX), Goldwell Capital និង Golden FX Link Capital ដែល​ពួក​គេ​នឹង​នាំ​វិនិយោគិន​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​នាក់​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​យល់​បន្ថែម​ពី​ការ​វិនិយោគទុន​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ក្រុមហ៊ុន​Urban Village ក៏​នឹង​ធ្វើ​សន្និសីទកាសែត​នៅ​ថ្ងៃ​ទី ២៨​ខែធ្នូ ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ២:៣០​រសៀល​ដល់​ម៉ោង ៣​រសៀល ដោយ​អម​ជាមួយនឹង​វត្តមាន​កំពូល​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា លោក G-Devith និង​តារាចម្រៀង ក៏​ដូច​ជា​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​លោក នី​កូ ក៏​នឹង​ធ្វើការ​បង្ហាញខ្លួន​ក្នុង​ការ​ចូលរួម​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ចាប់ពី​ម៉ោង ៣​រសៀល​នៅ​កន្លែង​ដាក់​តាំង​បង្ហាញ​ខុន​ដូរ​បស់ Urban Village ផង​ដែរ ។

ជាមួយនឹង​ការ​ចូលរួម​ដែល​មាន​រយៈពេល ២​ថ្ងៃនេះ លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​៖ ទទួល​បាន​ចំណេះដឹង​ពី​ការ​ចូលរួម​ក្នុង​សិក្ខាសាលា ទស្សនាការ​ប្រកួត​បាល់ទាត់ រីករាយ​ទស្សនាការ​ច្រៀង​ផ្ទាល់ និង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា ញ៉ាំ​អាហារ និង​ភេសជ្ជៈ​បាន​ដោយ​សេរី និង​សកម្មភាព​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត ។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ការ​ចូលរួម​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ សូម​ទំនាក់ទំនង​មក​កាន់​លោក ធាន វង្ស​វិចិត្រ តាម​រយៈ​លេខ​ទូរស័ព្ទ 010 75 1191 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ