ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ដ៏​ធំ​​​ត្របាក់​​​ផ្ទះ​សម្បែង​អស់​​២៤៥​ខ្នង

4 ឆ្នាំ មុន

ប្រទេស​ស៊ី​លី ៖ រដ្ឋាភិបាល​ស៊ីលី​រាយការណ៍​នា​ថ្ងៃ​ទី​២៥​ធ្នូ​ថា អគ្គិភ័យ​ធំ​មួយ​ដែល​ឆេះ​រាលដាល ចាប់តាំងពី​ថ្ងៃ​ទី​២៤​ធ្នូ​មក​ក្នុង​ទីក្រុង​ទេសចរណ៍​ស៊ី​លី​VALPARAISO ភាគ​ខាងលិច​ប្រទេស បាន​បំផ្លាញ​ទាំងស្រុង​ឬ​មួយ​ផ្នែក​ផ្ទះ​ប្រមាណ​ជា​២៤៥​ខ្នង ហើយ​អ្នក​ពន្លត់ភ្លើង​១២​នាក់​រង​របួស។ ភ្លើង​បាន​បំផ្លាញ​ព្រៃឈើ​១៥០​ហិ​កតា លើ​កូនភ្នំ​២​ហើយ​ផ្ទះសម្បែង​២៤៥​ខ្នង​រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​។…

ប្រទេស​ស៊ី​លី ៖ រដ្ឋាភិបាល​ស៊ីលី​រាយការណ៍​នា​ថ្ងៃ​ទី​២៥​ធ្នូ​ថា អគ្គិភ័យ​ធំ​មួយ​ដែល​ឆេះ​រាលដាល ចាប់តាំងពី​ថ្ងៃ​ទី​២៤​ធ្នូ​មក​ក្នុង​ទីក្រុង​ទេសចរណ៍​ស៊ី​លី​VALPARAISO ភាគ​ខាងលិច​ប្រទេស បាន​បំផ្លាញ​ទាំងស្រុង​ឬ​មួយ​ផ្នែក​ផ្ទះ​ប្រមាណ​ជា​២៤៥​ខ្នង ហើយ​អ្នក​ពន្លត់ភ្លើង​១២​នាក់​រង​របួស។

ភ្លើង​បាន​បំផ្លាញ​ព្រៃឈើ​១៥០​ហិ​កតា លើ​កូនភ្នំ​២​ហើយ​ផ្ទះសម្បែង​២៤៥​ខ្នង​រង​ការ​ប៉ះពាល់​ដោយ​ភ្លើង​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ស៊ី​លី​លោក​GONZALO BLUMEL ក្នុង​សេចក្ដី​ប្រកាស​មួយ​។

ការ​ខូចខាត​កំពុង​បន្ត​វាយតម្លៃ​។ ភ្លើង​ចាប់ផ្ដើម​ពី​វាលស្មៅ​មូ​យ​និង​បណ្ដា​គ​ម្ពោ​ធ​ព្រៃ មុន​ពេល​រាលដាល​យ៉ាង​រហ័ស​មក​ដល់​ផ្ទះ​នានា ដែល​ភាគច្រើន​កសាង​ពី​ឈើ​។

ប្រឈម​មុខ​នឹង​ភ្លើង​ប៉ូលិស​និង​បណ្ដា​អ្នក​ពន្លត់ភ្លើង ព្រមទាំង​កងទ័ព​បាន​ជម្លៀស​មនុស្ស​ច្រើន​សឹ​ប​គ្រួសារ​ចេញ ខណៈ​ពួក​គេ​រង់ចាំ​ប្រារព្ធ​បុណ្យ​ណូអែល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ