ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​​បញ្ជា​ឱ្យ​​ជួសជុលស្ពាន​​ជា​បន្ទាន់ ក្រោយ​រថយន្ត​ដឹក​ដីធ្វើ​បាក់​ខ្ទេច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​លោក អ៊ូច សា​វឿ​ន អភិបាលស្រុក​កណ្តាលស្ទឹងបាន​ប្រាប់​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ​នេះ​ថា ពិតជា​មាន​ករណី​​រថយន្ត​​ដឹក​ដី​ធ្វើ​អោយ​បាក់​ស្ពាន​​ប្រាកដ​មែន​…

ខេត្ត​កណ្តាល ​៖ ​លោក អ៊ូច សា​វឿ​ន អភិបាលស្រុក​កណ្តាលស្ទឹងបាន​ប្រាប់​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ​នេះ​ថា ពិតជា​មាន​ករណី​​រថយន្ត​​ដឹក​ដី​ធ្វើ​អោយ​បាក់​ស្ពាន​​ប្រាកដ​មែន​ ។ ចំពោះ​បញ្ហាបាក់​ស្ពាន​នេះ​គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដីគម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​២​បើក​ពីលើ​ស្ពាន ទើប​ធ្វើ​អោយ​ស្ពាន បាក់​ខ្ទេច​បែបនេះ​។

លោក​អភិបាល​បាន​បន្ថែម​ទៀត​ថា លោក​បានអោយ​កម្លាំង​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ត្រួតពិនិត្យ យក​រថយន្ត​ដឹកដី​ខាងលើ​ទៅ​រក្សា​ទុក និង​អោយ​ខាង​រថយន្ត​ធ្វើការ​ជួសជុល​ស្ពាន​ជា​បន្ទាន់ ​ដើម្បី​បញ្ចៀសការកកស្ទះ​​ចរាចរ​ណ៍​ និង​ងាយស្រួល​អោយ​ប្រជា​​ពលរដ្ឋ​ធ្វើ​ដំណើរ​។

សូម​បញ្ជាក់​ថា ទីតាំង​ស្ពាន​ដែល​បាក់​​ខាងលើ​ស្ថិត​ក្នុង​​ភូមិ​ជ័យ​ជំនះ ឃុំ​សៀម​រាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ