ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃកំណើត​ទាំង​៧​អាច​បង្ហាញ​ពី​ចរិត​ពិត​របស់​អ្នក

4 ឆ្នាំ មុន

យោង​តាម​តម្រា​ចារ​អំពី​ចរិតលក្ខណៈ​ពិត​ពី​កំណើត​របស់​មនុស្ស​បានឱ្យ​ដឹង​ថា មនុស្ស​យើង​សុទ្ធតែ​មាន​ចរិតលក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃកំណើត​ទាំង​៧​គឺ​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃអាទិត្យ ។ ខាងក្រោម​នេះ​ជា​ក្បួនតម្រា​ចារ​អំពី​អត្ត​ចរិត​ដែល​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃ​កើត​ទាំង ៧​ដូច​តទៅ​៖ អ្នក​កើត​ថ្ងៃ​ចន្ទ ជា​អ្នកមាន​ទំនោរ​ធ្វើ​តាម​អារម្មណ៍​បន្តិច​ដោយពេល​ខ្លះ​ឆាប់​អន់ចិត្ត ពេល​ខ្លះ​ឆាប់​សប្បាយចិត្ត តែ​ជា​មនុស្ស​ស្គាល់​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​ល្អ និង​ជា​អ្នកមាន​មនោសញ្ចេតនា​ជ្រៅ​ទៅ​លើ​ម…

យោង​តាម​តម្រា​ចារ​អំពី​ចរិតលក្ខណៈ​ពិត​ពី​កំណើត​របស់​មនុស្ស​បានឱ្យ​ដឹង​ថា មនុស្ស​យើង​សុទ្ធតែ​មាន​ចរិតលក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃកំណើត​ទាំង​៧​គឺ​ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃអាទិត្យ ។ ខាងក្រោម​នេះ​ជា​ក្បួនតម្រា​ចារ​អំពី​អត្ត​ចរិត​ដែល​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ថ្ងៃ​កើត​ទាំង ៧​ដូច​តទៅ​៖

អ្នក​កើត​ថ្ងៃ​ចន្ទ ជា​អ្នកមាន​ទំនោរ​ធ្វើ​តាម​អារម្មណ៍​បន្តិច​ដោយពេល​ខ្លះ​ឆាប់​អន់ចិត្ត ពេល​ខ្លះ​ឆាប់​សប្បាយចិត្ត តែ​ជា​មនុស្ស​ស្គាល់​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​ល្អ និង​ជា​អ្នកមាន​មនោសញ្ចេតនា​ជ្រៅ​ទៅ​លើ​ម នុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន និង​ស្គាល់​ពី​តម្រូវការ​របស់​គេ​ចាំបាច់ ។ ជា​អ្នក​ចូល​ចិត្ត​ជួយ​គេ​ឲ្យ​អស់ពី​សមត្ថ​ភាព ព្រោះ​ចង់​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​បាន​ល្អ​រស់នៅ​ដោយ​សុភមង្គល និង​សុខភាព​ល្អ ។

អ្នក​កើត​ថ្ងៃ​អង្គារ ជា​មនុស្ស​រឹងរូស​បន្តិច ប៉ុន្តែ​មិនមែន​ជា​មនុស្ស​ដាច់ខាត​ទេ ។ ជា​អ្នក​ឈរ​លើ​គោលការណ៍​ខ្លួនឯង​ជា​ធំ​ដោយ​មិន​ខ្លាច​ខុស​ឬ​ត្រូវ​ឡើយ ព្រោះតែ​មានគំនិត​មួយ​ថា​ត្រូវ​តែ​ជម្នះ​ឲ្យ​បាន ។ អ្នក​មិនមែន​ជា​មនុស្ស​ដេក​រង់ចាំ​ឱកាស​នោះ​ទេ តែ​ជា​អ្នក​ចាប់​ឧកាស ឬ​បង្កើត​ឱកាស ដើម្បី​ដំណើរ​ជីវិត​ខ្លួនឯង ។ ដោយ​សារ​ជា​អ្នកមាន​ភាព​ម្ចាស់​ការ​និង​ឆ្លាត​វ័យ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មិន​ដែល​បរាជ័យ​ក្នុង​ការងារ​ផង​ទាំងពួង ។

អ្នក​កើត​ថ្ងៃ​ពុធ ជា​អ្នក​ពូកែ​ឆ្ងល់​ចូល​ចិត្ត​ជជីក​សួរ​ព្រោះ​ចង់​ដឹង​ហេតុផល​។ ដរាបណា​មិន​ទាន់​បាន​ចម្លើយ​ពិត ដរាប​នោះ​អ្នក​នឹង​មិន​ឈប់​ឆ្ងល់​ឡើយ និង​ជា​អ្នក​ពូកែ​បត់បែន​តាម​កាលៈទេសៈ និង​ចូល​ជំនុំ​ចំណោម​គេ​ចុះ​គ្រប់ជំពូក​មនុស្ស ។

អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍ ជា​មនុស្ស​ដែល​ចេះ​គិតគូរ ជា​ពិសេស​គិត​ពី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួនឯង ។ អ្នកជា​មនុស្ស​ដែល​មានចិត្ត​ល្អ ស្រលាញ់​និង​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ ហើយ​តែងតែ​ធ្វើ​ល្អ​ជាមួយនឹង​អ្នកផង​ទាំងពួង​ដោយ​ប្រកាន់ខ្ជាប់​នូវ​គំនិត​សុទិដ្ឋិនិយម​ជា​និច្ច ។

អ្នក​កើត​ថ្ងៃ​សុក្រ ជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ជា​អ្នក​ចូល​ចិត្ត​ភាព​ស៊ី​វិ​ល័យ ដោយ​ការ​ស្លៀកពាក់​ស្អាត​ៗ និង​តែងខ្លួន​ប្លែក​ៗ ។ អ្នក​ចាយ​លុយ​មិនសូវ​ចេះ​ស្ដាយ​ឡើយ ដើម្បី​ទិញ​របស់​ដែល​អ្នក​ស្រលាញ់ ព្រោះ​វា​ជា​សេចក្ដីសុខ​របស់​អ្នក​គឺ​បែប​ហ្នឹង ។

អ្នក​កើត​ថ្ងៃ​សៅរ៍ ភាគច្រើន​ជា​មនុស្ស​មាន​អត្ត​ចរិត​ទទួលខុសត្រូវ​និង​ប្រយ័ត្ន​ខ្ពស់​បំផុត និង​ជា​មនុស្ស​មិនសូវ​មាន​មិត្តភក្តិ​ទេ និង​មិនមែន​ជា​អ្នក​ឆ្មើងឆ្មៃ​នោះ​ទេ តែ​វា​ជា​របត់​នៃ​ការ​យល់​ឃើញ​របស់​អ្នក​តាំងពី​កំណើត ។

អ្នក​កើត​ថ្ងៃអាទិត្យ ជា​មនុស្ស​មិនសូវ​ចេះ​មាត់ក​ច្រើន​ទេ រាង​អៀន​បន្តិច មិន​ចូល​ចិត្ត​ភាព​លេចធ្លោ និង​ជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ដើម្បី​សម្រាល​ការ​លំបាក​ផ្សេង​ៗ ។ អ្នកជា​មនុស្ស​សាមញ្ញ​ម្នាក់ រាល់​ការ​សម្រេចចិត្ត​គឺជា​ជ្រើសរើស​ដោយ​ខ្លួន​អ្នក​ផ្ទាល់ និង​ពេល​មាន​បញ្ហា អ្នកមាន​ភាព​ឆ្លាត​វៃ​រក​ដំណោះស្រាយ​បាន​ងាយ ៕ ដោយសាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ