ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន​ដែរ​! ខឹង​សាច់ញាតិ​អត់​ហៅ​ផឹក​ជាមួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​១ ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​រូប​នោះ​ខឹង​សាច់ញាតិ និង​អ្នក​ជិតខាង​ផឹកស៊ី​អត់​ហៅ​រូបគេ​ផឹក​ជាមួយ​ដែរ​ក៏​បាន​និយាយ​ឌឺដង​រហូត​យក​ដែក​ចុង​ស្រួច​ចាក់​ទៅ​លើ​មេការ​បូម​លូ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​១ ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​រូប​នោះ​ខឹង​សាច់ញាតិ និង​អ្នក​ជិតខាង​ផឹកស៊ី​អត់​ហៅ​រូបគេ​ផឹក​ជាមួយ​ដែរ​ក៏​បាន​និយាយ​ឌឺដង​រហូត​យក​ដែក​ចុង​ស្រួច​ចាក់​ទៅ​លើ​មេការ​បូម​លូ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ​នេះ នៅ​ចំណុច​រោង​ស្នាក់​នៅ​កម្មករ​បូម​លូ ស្ថិត​ក្នុងភូមិ​ចំរើន​ផល​២ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ វាសនា ហៅ​ខ្នា អាយុ​២៥​ឆ្នាំ មុខរបរ​មេការ​ឡាន​បូម​លូ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​តា​ទឹម ឃុំ​ជើង​ទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ឌួ​ង ចាន់​ណា​រិ​ទ្ធ ហៅ​ខ្មៅ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​បូម​លូ ស្នាក់​នៅ​កន្លែងធ្វើការ មានស្រុក​កំណើត ភូមិ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​យក​មក​សាកសួរ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ដំណឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​ករណីហិង្សា​វាយ និង​ចាក់​គ្នា​នៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​គ្រាន់តែ​លឺ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ទើប​ដឹង​ថា មាន​មនុស្ស​របួស​ម្នាក់​ត្រូវជា​មេការ​ឡាន​បូម​លូ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ដៃដល់​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​ទើប​ត្រឡប់​មក​ពី​លេង​ស្រុក​កំណើត​វិញ​លុះ​មក​ដល់​ចំណុច​កើតហេតុ​បានឃើញ​សាច់ញាតិ​បងប្អូន និង​កម្មករ​បូម​លូ​មាន​គ្នា​៦​ទៅ​៧​នាក់​កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​តែ​មិន​បាន​ហៅ​រូបគេ​ផឹក​ជាមួយ​ឡើយ ទើប​ធ្វើ​ឲ្យ​រូបគេ​ខឹង​ក៏​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៅ​ទិញ​ស្រា​បៀរ​ចំនួន​២​កំប៉ុង​យក​មក​អង្គុយ​ផឹក​នៅ​លើ​ម៉ូតូ​តែឯង ហើយ​រូបគេ​បាន​ស្រែក​ដាក់​សាច់ញាតិ​បងប្អូន និង​កម្មករ​បូម​លូ​ដែល​កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នោះ​ថា កុំ​ផឹកស៊ី​មាត់​ឡូឡា​ពេក ពេល​នោះ​ជន​រង​គ្រោះ​ដើរទៅ​ទះ​គាត់​មួយ​ដៃ​កណ្ដាល​មុខ​ធ្វើ​ឲ្យ​រូបគេ​ខឹង​ក៏​បាន​យក​ដែក​ចុង​ស្រួច​ចាក់​ត្រូវ​ជន​រង​គ្រោះ​ដែល​ជា​មេការ​បើករថយន្ត​បូម​លូ បណ្ដាល​ឲ្យ​ត្រូវ​សៀត​ថ្កា​ខាងឆ្វេង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រូបគេ​ជា​ជនសង្ស័យ​ចូល​ទៅ​រៀបចំ​ដេក ស្រាប់តែ​សមត្ថកិច្ច​ទៅ​ដល់​ឃាត់ខ្លួន​តែ​ម្ដង ។ ​ដោយឡែកជន​រង​គ្រោះ​មិន​បាន​បកស្រាយ​អ្វី​នោះ​ទេ ដោយ​តែ​កំពុង​តែ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ​បន្ទាប់​ពី​សាកសួរ រួច​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​១ រង់ចាំ​ជន​រង​គ្រោះ​ដឹងខ្លួន​ចេញពី​មន្ទីរពេទ្យ​មក​ដាក់​ពាក្យបណ្ដឹង​ទើប​ចាត់ការ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ