ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កោះកុង​ត្រៀម​រាំ​កម្សាន្ត ! ថ្ងៃ​ឆ្លង​ឆ្នាំ ស្រា​​បៀរ​កម្ពុជា នាំ​ឌី​ជេ​ល្បីឈ្មោះ​ពី​ប្រទេស​​ថៃ​មក​ចូលរួម

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកោះកុង ៖ រយៈពេល ៣​ឆ្នាំ​ផ្ទួន​ៗ ដែល​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បាន​ផ្តល់​ភាព​សប្បាយ​​រីករាយ​ដល់​អ្នក​ខេត្តកោះកុង ក្នុងអំឡុងពេល​យប់​ឆ្លង​ឆ្នាំ​សកល​ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​រយៈពេល ២​យប់​ចុង​ក្រោយ​នៃ​ឆ្នាំ​នីមួយ​ៗ ។…

ខេត្តកោះកុង ៖ រយៈពេល ៣​ឆ្នាំ​ផ្ទួន​ៗ ដែល​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បាន​ផ្តល់​ភាព​សប្បាយ​​រីករាយ​ដល់​អ្នក​ខេត្តកោះកុង ក្នុងអំឡុងពេល​យប់​ឆ្លង​ឆ្នាំ​សកល​ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​រយៈពេល ២​យប់​ចុង​ក្រោយ​នៃ​ឆ្នាំ​នីមួយ​ៗ ។

ឆ្នាំ​នេះ​កាន់តែ​ពិសេស​ថែម​ទៀត ដោយសារ​តែ​នឹង​មាន​វត្តមាន​ចូលរួម​ចាក់​ភ្លេង​ចង្វាក់ EDM ពី​កញ្ញា JINNICHA ដែល​ជា​ឌី​ជេ​ដ៏​ល្បី​មក​ពី​ប្រទេស​ថៃ រួម​ជាមួយ​បទ​ចម្រៀង​កន្ត្រាក់​អារម្មណ៍​ពី​កញ្ញា យូ​រី និង​លោក ហ្សូ​ណូ ផង​ដែរ​នៅ​យប់​ថ្ងៃ​ទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ នៅ​បរិវេណ​មុខ​សាលាខេត្ត​តែ​ម្តង ។

បន្ថែម​ពី​នេះ លោក​អ្នក​ក៏​អាច​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ភ្លក់​រសជាតិ​ស្រា​បៀរ​កម្ពុជា កំប៉ុង​ថ្មី​ជាមួយ​ការ​រចនា​រូបរាង​ដ៏​ប្រណីត និង​រសជាតិ​ឆ្ងាញ់​អស្ចារ្យ ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​បានអោយ​ដឹង​ថា​៖ «​កម្មវិធី CAMBODIA COUNTDOWN PARTY នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តកោះកុង ទាំងមូល​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​ផលិតផល​ដែល​មានគុណ​ភាព​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ប្រចាំ​ក្នុង​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​របស់​ពួក​គេ​» ។

លោក​ក៏​បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​ទាំងអស់​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ រាល់​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់​ភារកិច្ច​របស់​ពួក​គេ​សូម​ទទួល​បាន​ជោគជ័យ​ហើយ​អំពើ​ល្អ​តាម​ថែរក្សា​ពួក​គេ​ផង​ដែរ ។

លោក​បាន​បញ្ចប់​ដោយ​គោរព​អញ្ជើញ​អ្នក​ខេត្តកោះកុង​ទាំងអស់ ចូលរួម​រាំ​លេង​សប្បាយ អប​អរសាទរ​នា​ឱកាស​ដ៏​សែន​រីករាយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​ជាមួយ​មិត្តភក្តិ អ្នក​ជិតខាង ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ ។ សូម​ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ