ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus លេង​ហើយ ខ្សែបម្រើ​ម្នាក់​បូក​លុយ​៦០​លាន​ដូរ​យក Pogba

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​ប្រាក់​ចំនួន ៦០​លាន​អឺ​រ៉ូ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​ប្រាក់​ចំនួន ៦០​លាន​អឺ​រ៉ូ បូក​ជាមួយនឹង​កីឡាករ​របស់​គេ​ម្នាក់​ទៀត ដល់​ក្រុម​បិសាច​ក្រហម Manchester United ដើម្បី​ទិញ​យក Paul Pogba នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ខាង​មុខ​នេះ​។

បើ​ទោះបីជា​លោក Ole Gunnar Solskjaer បាន​ច្រានចោល​ព័ត៌មាន​ថា Paul Pogba នឹង​ចាកចេញ​នៅ​ខែមករា​នេះ​ក៏​ដោយ ក៏​នៅ​ពេល​នេះ​ការ​រាយការណ៍​ពី​ខាង​អេ​ស្ប៉ា​ញ និង អ៊ី​តា​លី​បាន​លើក​ឡើង​ថា Pogba នៅ​តែ​អាច​ចាកចេញ​។

ការ​បោះពុម្ពផ្សាយ​របស់​អ៊ី​តា​លី Tuttosport បាន​អះអាង​ថា ម្ចាស់​ជើងឯក Serie A ចង់​នាំ Pogba ត្រឡប់​ទៅ​កាន់​ទីក្រុង Turin វិញ​នៅ​ដើមខែ​ក្រោយ ជា​ជាង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ដើម្បី​ចៀសវាង​ការ​ប្រជែង​ជាមួយ Real Madrid និង Paris Saint-Germain ។

របាយការណ៍​បន្ថែម​ថា Juventus សុខចិត្ត​ជះ​ប្រាក់ ៦០​លាន​អឺ​រ៉ូ និង ខ្សែបម្រើ Emre Can ដែល​មិន​សប្បាយ​ចិត្តនឹង​កង្វះ​ពេលវេលា​លេង​ហ្គេ​ម​ចាប់តាំងពី​លោក Maurizio Sarri ឡើង​កាន់​តំណែង​។ តាម​របាយការណ៍​របស់ Juventus ក៏​បាន​ឃ្លាំមើល​ខ្សែការពារ Leandro Paredes របស់ PSG ផង​ដែរ​សម្រាប់​កិច្ចព្រមព្រៀង​ដោះ​ដូរ​ជាមួយ Can ប៉ុន្តែ​ក្លិប​ចង់បាន Pogba ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ