ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទនា​ធម៌​តាម​កាល​ជា​មង្គល​នៃ​ជីវិត

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៣០​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា កាលេ​ន​ធម្មសាកច្ឆា កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។ ធម្មសាកច្ឆា​នេះ​បាន​ដល់​ការ​ចេះ​បែងចែក​ពេលវេលា​ឱ្យ​មានឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិ​ក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ​លោក​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ដែល​ជា​អ្នកមាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​ម្ង​ល់​គ្រប់យ៉ាង​បាន ។ មួយទៀត​គឺ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា​និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា​ក្នុង​កិច្ចការ​ផ្សេង​ៗ…

នៅ​ក្នុង​មង្គលសូត្រ​ទី​៣០​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា កាលេ​ន​ធម្មសាកច្ឆា កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។

ធម្មសាកច្ឆា​នេះ​បាន​ដល់​ការ​ចេះ​បែងចែក​ពេលវេលា​ឱ្យ​មានឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិ​ក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ​លោក​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ដែល​ជា​អ្នកមាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​ម្ង​ល់​គ្រប់យ៉ាង​បាន ។

មួយទៀត​គឺ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា​និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា​ក្នុង​កិច្ចការ​ផ្សេង​ៗ ដែល​ទ​ង្វើ​បែប​នេះ ក៏​ជា​ការ​សាបព្រោះ​នូវ​វប្បធម៌​អហិង្សា​និង​សន្តិភាព​ផង​ដែរ ។

ការ​សាកសួរ​ដេញដោល​រក​ចំណុច​ល្អ​យ៉ាងនេះ គឺ​ពិតជា​បាន​បង្កើត​នូវ​ការ​ចេះ​ដឹង​បាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​និង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង​និង​សង្គម​ជាតិ​ពិតប្រាកដ ។

ហេតុនេះ​កិរិយា​ចូលរួម​ក្នុង​ការ​សន្ទនា​សាកសួរ​ធម៌អាថ៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ