សាច់​ព្រៃ​ជាង​៣០​គីឡូក្រាម​ដុត​ចោល​ចំពោះ​​មុខ ព្រមាន​ដល់​ឈ្មួញ(វីដេអូ)


ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាច់​ជ្រូកព្រៃ​ទម្ងន់ ៣៣​គីឡូ​ក្រាម ត្រូវ​បាន​ដុត​ចោល​នៅ​ចំពោះ​មុខ​ឈ្មួញ​ដឹក​ជញ្ជូន​ម្នាក់ បន្ទាប់​ក្រុម​ឧទ្យាន​រក្ស ឧទ្យាន​ជាតិ​វ​រះ​ជ័យ ចាប់​បាន​នៅ​ចំណុច​ភូមិ​ឡាយ​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង កាលពី​ម៉ោង​៩​និង​៣០​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ជា​ឈ្មួញ​ដឹក​ជញ្ជូន​សាច់សត្វ​ព្រៃ តាម​រយៈ​ម៉ូតូ​ខាង​លើ​នេះ មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ពី​សមត្ថកិច្ច​ឡើយ តែបើ​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ជំនាញ ធ្វើ​កិ​ច្វ​សន្យា​ណែនាំ​អប់រំ ហើយ​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ឡើង​ថា ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​បុរស​ម្នាក់​ដឹក​ជញ្ជូន​សាច់សត្វ​ព្រៃ ហើយ​ដកហូត​វត្ថុ​តាង​ជាក់ស្តែង និង​បានឱ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​នោះ គឺ​នៅ​ឯ​ផ្សារ​ទី​រួម​ខេត្តស្ទឹងត្រែង​វិញ សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ចាប់​អ្នកលក់​សាច់សត្វ​ព្រៃ​ដែរ ហើយ​តាមតែ​ឃើញ គឺ​កើត​មាន​ស្ទើរ​រាប់រយ​លើក​មក​ហើយ តែ​គ្មាន​ប្រសិទ្ធភាព​បន្តិច​ឡើយ ព្រោះ​អ្នកលក់​មុខ​ដដែលៗ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​អ្នកលក់​សាច់សត្វ​ព្រៃ​បច្ចុប្បន្ន បាន​កែប្រែ​យុទ្ធសាស្ត្រ​ពី​ការ​ដាក់​តាំង​លក់​ធំដុំ មក​ដាក់​លក់​ក្នុង​កញ្ច្រែង​វិញ តែ​ប្រ​សិន​ចង់បាន​តាម​តម្រូវការ​ចង់បាន​នោះ ពួក​គេ​នឹង​រៀបចំ​ឱ្យ​ភ្លាម តែ​មុន​នឹង​រៀបចំ​លក់​ឱ្យ​នោះ ពួក​គេ​ក៏​សង្កេត​ពី​បុគ្គល​មនុស្ស​នោះ​ដែរ ហើយ​ប្រសិនបើ​ពួក​គេ​សង្ស័យ​ថា ទូរស័ព្ទ​សួរ​គ្នា​នោះ ពួក​គេ​ប្រាកដជា​ប្រាប់​ថា គ្មាន​ច្រើន​ទេ ឬ​អស់​ហើយ​សល់​តែ​ប៉ុន​ហ្នឹង​ដែរ​។

ជាង​នេះ​ក៏​មាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ផង​ដែរ​បាន​បង្ហើប និង​ឱ្យ​មានការ​សង្កេត​ទៅ​លើ​សាច់​សត្វ​ព្រៃ​ដែល​គេ​ដាក់​លក់​នោះ គឺ​មាន​ភាព​ស្រស់ញញឹម និង​គ្មាន​ក្លិន​នោះ​ដែរ តែ​ក្រោយ​ទិញ​មក​មិន​បាន​ប៉ុន្មាន​ផង សាច់​ទាំងនោះ​ខ្លះ​ប្រែ​ពណ៌​ទៅ​ជា​ខៀវ និង​ជះក្លិន​ស្អុយ​មក​ជាមួយ​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ