ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​ខ្វះ Messi បាន Barcelona លេង​ក្បាច់​ថ្មី​ម្តងនេះ​ពេញ​មួយ​ជីវិត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ក្លិប​យក្ស​អេ​ស្បា​ញ FC Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​អាច​ខ្វះ Messi បាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ក្លិប​យក្ស​អេ​ស្បា​ញ FC Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​អាច​ខ្វះ Messi បាន ឥឡូវនេះ​មាន​ព័ត៌មាន​មួយ​លេចឡើង​ថា Barcelona ផ្តល់​ជម្រើស​ឱ្យ Messi អាច​បន្ត​កុងត្រា​បាន​ពេញ​មួយ​ជីវិត​។

របាយការណ៍​កាលពីដើម​ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា ក្លិប​យក្ស​កា​តា​ឡាន់​កំពុង​ពិចារណា​ក្នុង​ការ​ផ្តល់​ជូន​កិច្ចព្រមព្រៀង​ពេញ​មួយ​ជីវិត​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ បើ​ទោះបីជា Messi ផ្ទាល់​បាន​និយាយ​កាលពី​ប៉ុន្មាន​ខែ​មុន​ថា​គាត់​មិន​បាន​ចូល​ពិភាក្សា​ជាមួយ Blaugrana លើ​កិច្ចសន្យា​ថ្មី​ក៏​ដោយ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អេ​ស្បា​ញ Mundo Deportivo បានអោយ​ដឹង​ថា ពេល​នេះ Barca បាន​ផ្តល់​ជូន Messi នូវ​ការ​ពន្យា​កុងត្រា​ពេញ​មួយ​ជីវិត ដោយ​សង្ឃឹមថា​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​នឹង​លេង​បាល់ទាត់​នៅ Barcelona រហូត​ដល់​គាត់​ព្យួរ​ស្បែកជើង​ចូល​និវត្តន៍​។

មន្ត្រី Barca បាន​ធ្វើការ​ទាក់ទង​ជា​ផ្លូវការ​ជាមួយ​ឪពុក​របស់ Messi គឺ​លោក Jorge ដែល​តំណាង​ឱ្យ​កូនប្រុស​របស់​គាត់ ដើម្បី​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ដឹង​អំពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​។ អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ៦ សម័យ​ដំបូង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ជើងឯក LaLiga រហូត​ដល់​ឆ្នាំ​២០២១ ដែល​ក្នុង​នោះ​មាន​ឃ្លា​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យ​គាត់​បញ្ចប់​កិច្ចព្រមព្រៀង​របស់​គាត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាលណា​មួយ យោង​ទៅ​តាម​អារម្មណ៍​របស់​គាត់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ