ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ចិន​មាន​ទម្ងន់​ជាង​លុយ​ខ្មែរ

4 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​មកនេះ​ប្រាក់​យន់​ចិន​ហាក់​មាន​ទម្ងន់​ជាង​ប្រាក់​រៀល​ខ្មែរ ហើយ​បើ​ប្រៀបធៀប​ថ្ងៃនេះ​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ក៏​នៅ​តែ​ខ្លាំង​ជាង​ដែរ ។ ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ គឺ ១​យន់​ចិន​ទិញ​ចូល ៥៨១ រៀល…

ប៉ុន្មាន​ថ្ងៃ​មកនេះ​ប្រាក់​យន់​ចិន​ហាក់​មាន​ទម្ងន់​ជាង​ប្រាក់​រៀល​ខ្មែរ ហើយ​បើ​ប្រៀបធៀប​ថ្ងៃនេះ​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ក៏​នៅ​តែ​ខ្លាំង​ជាង​ដែរ ។ ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ គឺ ១​យន់​ចិន​ទិញ​ចូល ៥៨១ រៀល លក់​ចេញ ៥៨៧ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ ៥៧៩ រៀល និង​លក់​ចេញ​តែ ៥៨៥ រៀលប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ប្រទេស​មួយ​ចំនួន​ថា​តើ​មាន​អត្រា​យ៉ាងណា​ដែរ ។ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៤០៦០ រៀល​, ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨១១ រៀល លក់​ចេញ ២៨៣៩ រៀល ។ ទន្ទឹម​នេះ​១០០​យ៉េន​ជប៉ុន​ទិញ​ចូល​៣៧១០ រៀល លក់​ចេញ ៣៧៤៨ រៀល​, ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៥០ រៀល លក់​ចេញ ៣៥៣ រៀល និង​១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ២៩៩៧ រៀល លក់​ចេញ ៣០២៧ រៀល ។

ដោយឡែក ១​បាត​ថៃ​ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ