ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ជួប​សមណៈ​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​២៩​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សម​ណា​ន​ញ្ច ទស្ស​នំ កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់​ហើយ​ជា​មង្គល​ដ៏​ឧត្តម ។ សមណៈ គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ធ្វើ​កាយ វាចា…

នៅ​ក្នុង​មង្គលសូត្រ​ទី​២៩​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សម​ណា​ន​ញ្ច ទស្ស​នំ កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់​ហើយ​ជា​មង្គល​ដ៏​ឧត្តម ។

សមណៈ គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌​ធ្វើ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់ស្ងាត់ ចាក​កិលេស​គឺ លោភៈ ទោសៈ មោហៈ មាន​ឥរិយាបថ​ស្ងប់ស្ងាត់​ស្រគត់ស្រគំ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​ជន​ទាំងពួង ។

លើស​ពី​នេះ​ទៅ​ទៀត សមណៈ​ទាំងឡាយ លោក​តែង​ផ្តល់​ដំបូន្មាន​ដ៏​ប្រពៃ​ដល់​បរិស័ទ​ទាំង​៨​ទិស​ដែល​ចូល​មក​ជា​មាគ៌ា​សម្រាប់​ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យ​បាន​សុខ​ចម្រើន​ក្នុង​ជាតិ​នេះ​និង​ជាតិ​ខាង​មុខ ។

ដូចនេះ​ការ​បាន​ជួបនឹង​សមណៈ​ទាំងឡាយ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ