ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៨និង៣៥នាទីយប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យ(ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំដោយលោកនាយករង សឿង ណុល ដោយមានការចូលរួមពីស្នងការដ្ឋានគរបាលខេត្តកំពុងស្ពឺចុះស៊ើបសង្កេតស្រាវជ្រាវឆែកឆេររកឃើញគ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់នៅចំណុចផ្ទះដីចំការ ស្ថិតក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះ ហុង វ៉ាន់និត ភេទប្រុស អាយុ៣០ឆ្នាំ ២-ឈ្មោះ ម៉ៃ លីដា ភេទប្រុស អាយុ២៨ឆ្នាំ ៣-ឈ្មោះ សេត ត្រេន ភេទប្រុស អាយុ១៤ឆ្នាំ និង៤-ឈ្មោះ សៀង ចន្ទ្រា ភេទស្រី អាយុ៣០ឆ្នាំ ។ ចំណែកវត្ថតាងចាប់យកបានរួមមាន មេតំហ្វេតាមីន (ICE) ថ្លឹងទាំងសំបកមានទម្ងន់១៦៩៦.២៩ក្រាម និងអ៊ិចស្តាស៊ី (MDMA)ថ្លឹងទាំងសំបកទម្ងន់១៤០.១៥ក្រាម។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តដើម្បីចាត់ការតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ