ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូបថត​ទម្រង់​មង្គលការ តែ​សូ​នី​តា​​ថា មិនមែន​រៀប​ការ​ឆ្នាំ​ក្រោយ​នេះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបភាព​តុបតែង​កាយ​ជាមួយ​រ៉ូ​ប​កូនក្រមុំ កូនកំលោះ របស់​តារា​សម្តែង ម៉ាក សែ​ន​សូ​នី​តា ឬ​ហៅ​ថា​តូ​តា ជាមួយ​គូស្នេហ៍​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ផលិតកម្ម…

រាជធានី​ភ្នំពេញ ៖ រូបភាព​តុបតែង​កាយ​ជាមួយ​រ៉ូ​ប​កូនក្រមុំ កូនកំលោះ របស់​តារា​សម្តែង ម៉ាក សែ​ន​សូ​នី​តា ឬ​ហៅ​ថា​តូ​តា ជាមួយ​គូស្នេហ៍​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ផលិតកម្ម ។ កម្រង​រូប​ភាព​នេះ ទស្សនិកជន​ជា​ច្រើន​រំពឹង​ថា នាង​ឆាប់​ៗ​បំផុត រៀប​ការ ហើយ​ទទួល​ដំណឹង​ថា តូ​តា រៀប​មង្គលការ​នៅ​ខែមីនា ឆ្នាំ​២០២០​។

ជិត​ដល់​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ហើយ ក៏​កៀក​ដល់​ថ្ងៃ​ពិសេស​របស់​កញ្ញា ម៉ាក សែន​សូ​នី​តា ផង​ដែរ ហេតុ​ដូច្នេះ​ហើយ​បានជា​កញ្ញា ក៏​បាន​ដឹក​ដៃ​អនាគត​ស្វាមី​ថតរូប​ភាព​កម្រង​អាពាហ៍ពិពាហ៍​ដ៏​ស្រស់​ស្អាត​។

ទន្ទឹម​នឹង​នេះ ក៏​ឮដំណឹង​ថា កញ្ញា​ក៏​នឹង​ត្រៀម​ថតរូប​ភាព Pre-wedding របស់​ខ្លួន​នៅ​តាម​បណ្ដា​​ខេត្ត​នានា​ជា​ច្រើន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ព្រោះ​កញ្ញា​ស្រលាញ់ និង​ចូល​ចិត្ត​នូវ​ទេសភាព​ធម្មជាតិ​របស់​ខ្មែរ​យើង​យ៉ាង​ខ្លាំង​។

ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា ទទួល​ល​បាន​ក្តី​សុខ​យ៉ាង​ខ្លាំង ក្រោយ​គូស្នេហ៍​ជាទី​ស្រលាញ់​របស់​ខ្លួន​បាន​សារភាព ក៏​ដូច​ជា​អរគុណ​ដល់​អនាគត​ម្តាយក្មេក ដែល​លើក​កូន​ឲ្យ​នៅ​ចំពោះ​មុខ​បងប្អូន​ប្រុស​ស្រី​ជា​ច្រើន យ៉ាង​គួរ​ឲ្យ​សរសើរ​។

មានការ​ចាប់អារម្មណ៍ ក្រោយ​ពេល​ធ្លាយ​រូបថត​សណ្ឋាន​ទម្រង់​មង្គលការ រវាង​តារា​សម្តែង​ល្បី​ឈ្មោះ​តូ​តា និង​ពោះម៉ាយ​ថ្នមចិត្ត​លោក ប៉ុ​ល វិ​បូរ ហៅ​នី​ត ដែល​ជា​ថៅកែ​ផលិតកម្ម​​ ទៅ​ថត Pre-Wedding កាលពី​ពេល​ថ្មី​ៗ​នេះ បង្ក​ឲ្យ​មានការ​ដេញដោល​ថា តូ​តា​ការ​ពេល​ណា​ឱ្យ​ច្បាស់។

មតិ​ខ្លះ​បាន​លើក​ឡើង​ថា តូ​តា រៀប​ការ​នៅ​ខែមីនា ឆ្នាំ​២០២០ ទើប​រំលេច​ឡើង​ឈុត​សម្លៀក​បំពាក់​មង្គលការ​ដ៏​ស្រស់​ប្រណីត បង្អួត​គេឯង​គួរ​ឱ្យ​តាមដាន​។ ហើយ​ក៏​មានការ​ទម្លាយ​តទៅ​ទៀត​ថា តូ​តា មិន​ទាន់​រៀប​ការ​លឿន​ពេក​ក្នុង​ពេល​ខាង​មុខ​ឡើយ ។ នាង​បាន​កំណត់ពេល​ដល់​ទៅ​ឆ្នាំ​២០២៥ ដោយ​យោង​លើ​ភាព​មមាញឹក​លើ​មុខរបរ​ឱ្យ​ប្រសើរ​តទៅ​ទៀត​សិន​។

តូ​តា ដែល​ទើប​ដឹក​ដៃ​លោក​នី​ត មក​ពី​ដើរ​កម្សាន្ដ​នៅ​ប្រទេស​អូ​ស្រា្ដ​លី រយៈពេល​១២​ថ្ងៃ​នោះ អះអាង​ថា នាង​នឹង​រៀប​ការ​មែន តែ​មិនមែន​ឆ្នាំ​នេះ​ទេ គឺ​នៅ​ឆ្នាំ​២០២៥ ពោល​គឺ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត ទើប​នាង​រៀប​ការ​។

តារា​ញញឹម​ស្អាត​រូប​នេះ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​លោក​ប៉ុ​ល វិ​បូរ ហៅ​នី​ត ដាក់​ទុន​រក​ស៊ីធំ​ជាមួយ​គូស្នេហ៍ ដូច​ជា​បើកហាង​ផែ​សមុទ្រ​ជា​ច្រើន​សាខា ព្រមទាំង​ត្រៀម​សម្ពោធ​ទីតាំង​កម្សាន្ដ​មួយ​នៅ​ខេត្តកំពត ដែល​សង់​លើ​ផ្ទៃដី​៣​ហិ​កតា ចំណាយ​លុយ​អស់​ជាង​៣​លាន​ដុល្លារ​ទៀត​ផង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ