ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើខ្លួន​ឱ្យ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​២៨​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សោ​វច​ស្សតា ភាវៈ​នៃ​បុគ្គល​ដែល​គេ​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ​ជា​មង្គល​ដ៏​ឧត្តម ។ មនុស្ស​ប្រដៅ​ដោយ​ងាយ គឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ជា​អ្នក​ឈ្លាសវៃ​មានការ​ចេះ​ដឹង​ច្រើន…

នៅ​ក្នុង​មង្គលសូត្រ​ទី​២៨​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សោ​វច​ស្សតា ភាវៈ​នៃ​បុគ្គល​ដែល​គេ​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ​ជា​មង្គល​ដ៏​ឧត្តម ។

មនុស្ស​ប្រដៅ​ដោយ​ងាយ គឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ជា​អ្នក​ឈ្លាសវៃ​មានការ​ចេះ​ដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់​ថែម​ទាំង​ជា​បុគ្គល​មានចិត្ត​បើក​ទូលាយ បន្ទាបខ្លួន​មិន​ប្រកាន់​មានះ ។

តែ​ទោះជា​យ៉ាងណា​តោង​តែ​ធ្វើ​ដោយ​បញ្ញា ប្រយ័ត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូស​ទាញ​ឱ្យ​លុះ​ក្នុង​គំនិត​គិត​ខុស ។
ឯ​ពួក​ជន​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ទាំងឡាយ ក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឈ្លាសវៃ មិន​មានការ​ចេះ​ដឹង ម្ល៉ោះហើយ​ក៏​មានការ​ងងឹតងងល់​ក្នុង​អស្មិមានះ​យ៉ាង​ធ្ងន់​ធរ ។

មាន​តែ​ការ​ខិតខំ​រៀនសូត្រ​និង​ស្តាប់ធម៌​ទេសនា​ជាដើម​ទេ ទើប​អាច​ធ្វើខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូចនេះ​ការ​ខិតខំ​កសាង​ខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល​ដែល​គេ​ងាយ​ប្រដៅ​បាន ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ