ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្រុក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ អ្នក​ជួល​ឡាន​ឱ្យ​ចិន​បង្ខំចិត្ត​លក់​បញ្ចុះតម្លៃ​50%

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ចិន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុម្ចាស់​រថយន្ត​ដែល​មាន​រថយន្ត​សម្រាប់​ជួល​ឱ្យ​ជនជាតិ​ចិន​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​កំពុង​លក់​រថយន្ត​បញ្ចុះតម្លៃ​ស្ទើរតែ​៥0%​នៅ​តាម​កន្លែង​ជួល​រថយន្ត​ដើម្បី​យក​ប្រាក់​ស្រង់​ដើម ស្រប​ពេល​រថយន្ត​ជួល​ឱ្យ​ចិន​ហើយ​ចិន​បាន​ប្រគល់​មក​ឱ្យ​ម្ចាស់​ដើម​វិញ ។ តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ការ​ដែល​បង្ខំចិត្ត​លក់​រថយន្ត​នោះ​ទៀត​សោត​ពេល​នេះ​កំពុង​ជួប​ហានិភ័យ​ខ្ពស់​ដោយសារ​តែ​រថយន្ត​ខ្លះ​ទិញ​ចូល​តម្លៃ​២ ឬ​៣​ម៉ឺន​ដុល្លារ​យក​មក​សម្រាប់​ជួល​ឱ្យ​ចិន​ដែល​កន្លង​មក​ចូល​ខេត្ត​ព្រះ​សីហ​នុ​នោះ ពេល​នេះ​លក់​ចេញ​ត្រឹម​តម្លៃ​៧​ទៅ​៨​ពាន់​ដុល្លារ​នៅ​មិន​មាន​អ្នកទិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ចិន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុម្ចាស់​រថយន្ត​ដែល​មាន​រថយន្ត​សម្រាប់​ជួល​ឱ្យ​ជនជាតិ​ចិន​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​កំពុង​លក់​រថយន្ត​បញ្ចុះតម្លៃ​ស្ទើរតែ​៥0%​នៅ​តាម​កន្លែង​ជួល​រថយន្ត​ដើម្បី​យក​ប្រាក់​ស្រង់​ដើម ស្រប​ពេល​រថយន្ត​ជួល​ឱ្យ​ចិន​ហើយ​ចិន​បាន​ប្រគល់​មក​ឱ្យ​ម្ចាស់​ដើម​វិញ ។

តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ការ​ដែល​បង្ខំចិត្ត​លក់​រថយន្ត​នោះ​ទៀត​សោត​ពេល​នេះ​កំពុង​ជួប​ហានិភ័យ​ខ្ពស់​ដោយសារ​តែ​រថយន្ត​ខ្លះ​ទិញ​ចូល​តម្លៃ​២ ឬ​៣​ម៉ឺន​ដុល្លារ​យក​មក​សម្រាប់​ជួល​ឱ្យ​ចិន​ដែល​កន្លង​មក​ចូល​ខេត្ត​ព្រះ​សីហ​នុ​នោះ ពេល​នេះ​លក់​ចេញ​ត្រឹម​តម្លៃ​៧​ទៅ​៨​ពាន់​ដុល្លារ​នៅ​មិន​មាន​អ្នកទិញ ដែល​ធ្វើ​ឱ្យ​វា​មានការ​កកស្ទះ​រថយន្ត​សល់​ពេល​ឃ្លាំង​ពិបាក​ក្នុង​ការ​លក់​ចេញ ។

គួរ​រំលឹក​ផង​ដែរ​ថា ដោយ​អនុវត្ត​តាម​សារាចរ​ណែរ​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​២០៧ ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡាញ​នៅ​ព្រះរាជាណា ចក្រ​កម្ពុជា គិត​ត្រឹម​ម៉ោង​០ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ត​បើក​ឱ្យ​លេងល្បែង​អន​ឡាញ​ទៀត​នោះ​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់​ដោយ​មិន​មានការ​លើកលែង ៕

សម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ