ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុឹម ជីវ៉ា ថា​ អ្នកសិល្បៈ​ខ្លះ​កាល​មិន​ទាន់​ល្បី អង្វរ​កាសែត «​ឡង់សេ​» ដល់​ល្បី​​តែ​មុខ​មិន​មើល​ផង​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ឹម ជីវ៉ា បាន​វាយប្រហារ​តារា​មួយ​ចំនួន​ដែល​វាយឫក និង​ចូល​ចិត្ត​បង្អួត​សម្ភារ​និយម ដោយ​មិន​អើពើ​ជួយ​លើក​ស្ទួយ​សិល្បៈ និង​ជួយ​អ្នកសិល្បៈ​ក្រីក្រ​ជួប​ការ​លំបាក​ឡើយ ។ បើ​យោង​តាម​សំ​ណេ​រដែ​ល​លោក​អ៊ឹម…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ឹម ជីវ៉ា បាន​វាយប្រហារ​តារា​មួយ​ចំនួន​ដែល​វាយឫក និង​ចូល​ចិត្ត​បង្អួត​សម្ភារ​និយម ដោយ​មិន​អើពើ​ជួយ​លើក​ស្ទួយ​សិល្បៈ និង​ជួយ​អ្នកសិល្បៈ​ក្រីក្រ​ជួប​ការ​លំបាក​ឡើយ ។

បើ​យោង​តាម​សំ​ណេ​រដែ​ល​លោក​អ៊ឹម ជីវា​៉ បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ជ្រេញ​ចរិត​អ្នកខ្លះ​ណាស់ ទាល់តែ​តារា​ល្បី​បាន​ធ្វើ​ជួយ មិន​ល្បី​ទោះ​ដេកពេទ្យ​សង្គ្រោះ​​បន្ទាន់​រហូត​ដល់​ស្លាប់​ក៏​មិន​អើពើ​ផង រួម​ផ្សំ​មាន​តារា​ខ្លះ​ចាំតែ តែ​ស្ករ​អត់​ប្រយោជន៍​រស់ពឹង​ដង្ហើម​គេ​ដក ខំ​លើកដៃ​លើកជើង​គាំទ្រ​ទ​ង្វើ​អាក្រក់ ! ជួយ​បែប​នេះ គេ​មិនមែន​ថា​ជួយ​ចេញពី​ចិត្ត​ទេ គឺ​ជួយ​យកមុខ ជួយ​យក ​like ជួយ​យក​ស៊ែរ មនុស្ស​ប្រភេទ​នេះ​ធ្វើបុណ្យ​មិន​បាន​បុណ្យ​ទេ ។

វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន មួយ​ថ្ងៃ​ៗ​មាន​តែ​សិល្បៈ​មួយ​ចំនួន​តូច​ទេ ដែល​ខិតខំ​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ មាន​សិល្បៈ​មរតក​មនុស្ស​រស់ សិល្បៈ​បុរាណ ល្ខោនខោល ក្បាច់ចម្លាក់​កេរដំណែល ផ្សេង​ៗ… តែ​បុគ្គល​សិល្បៈ​មួយ​ចំនួន​វិញ សិល្បៈ​វប្បធម៌​ចង់​រលាយ​យ៉ាងម៉េច​រលាយ​ទៅ សំខាន់​អញ់​អួត​សម្ភារ​និយម គិតតែ​រឿង​ឈ្លោះ​គ្នា បង្អួត​សម្រស់ បង្ហោះ​តែ​រឿង​អត់​ប្រយោជន៍ បំពុលសង្គម បង្ហោះ​តែ​រឿង​ផឹកស៊ី​ស្រ​បៀរ វីឡា ភាព​ឡូយឆាយ មិន​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង ពេល​ដែល​មិន​ទាន់​ល្បី​អង្វរ​អ្នកកាសែត​ឲ្យ​ជួយ​ចុះ ឲ្យ​អ្នក​ដឹកនាំ​ជួយ​ឲ្យ​បាន​សម្តែង ពេល​ដែល​បាន​ល្បី​មាន​លុយ មាន​កាក់ សូ​ម្បី​តែ​មុខ​អ្នក​សារព័ត៌មាន មុខ​អ្នកដឹកនាំ​ធ្លាប់​ជួយ​ក៏​មិន​មើល​ផង​។

ជា​ពិសេស​ពេល​មានបាន​មិនសូវ​ចេញ​មុខ​មក​ជួយ​អ្នកសិល្បៈ​ក្រីក្រ​ទេ ទាល់តែ​ធ្លាក់ខ្លួន​ក្រ​បានរ​ត់ម​ករក​គេ​ជួយ ។

​ត្រង់​ចំណុច​ទាំង​អស់នេះ​ហើយ ដែល​ទស្សនិកជន​គេ​មិនសូវ​គាំទ្រ គ្មាន​តម្លៃ ដោយសារ​ចរិត​របស់​អ្នកសិល្បៈ​មួយ​ចំនួន​តូច បុគ្គល​មួយ​ចំនួន​ដែល​រស់​ដោយ​សុំ​ពែរ​សិល្បៈ យក​សិល្បៈ​ជា​ឈ្នាន់ ធ្វើស្រែ​លើ​ខ្នង​អ្នកសិល្បៈ តែងតែមាន​អំនួត​អួតអាង អុជអាល ចរិត​មាន​តែ​អញ ពេល​មានរឿង​រ៉ាវ​អី​មួយ​មិន​គិត​ជួយ​សម្របសម្រួល​គ្នា​ទេ ពី​រឿង​ធំ​ឲ្យ​ក្លាយជា​រឿង​តូច ពី​រឿង​តូច​មក​ក្លាយជា​អត់​រឿង​ទេ គឺ​មាន​តែ​ហៃអើ តែ​ស្ករ ថែម​ប៊ី​ចេ​ង ថែម​អំបិល ថែម​ម្ទេស ប្តឹងប្ដល់​គ្មាន​ថ្ងៃ​ស្វាង ។

ពេល​ដើរ​ចេញ​ទៅ​ខាងក្រៅ​មាន​អារម្មណ៍​ថា​ស្រក់​ទឹកភ្នែក​អាណិត​អ្នកសិល្បៈ​នៅ​ពេល​ឮ​ពាក្យ​គេ​និយាយ​ថា ហេតុ​អី​ឲ្យ​តែ​ឈឺ​លើកដៃ​សុំ​គេ ហេតុ​អី​ពួក​សិល្បៈ​ឈ្លោះ​តែ​គ្នា?

ជា​សំណូមពរ​របស់ខ្ញុំ​ដល់ ក្មួយ​ៗ ប្អូន​សិល្បៈ​ជំនាន់​ក្រោយ មុន​ចូល​សិល្បៈ​ត្រូវ​ខំរៀន​សូត្រ​យក​ចំណេះ​ដឹង​ឲ្យ​បាន​ច្រើន​មុន​នឹង​ឈាន​ជើង​ចូល​សិល្បៈ យ៉ាង​ហោច​ណាស់​ក៏ ក្មួយ​ៗ​រៀន​ឲ្យ​ចប់​បរិញ្ញាបត្រ​ដែរ ដើម្បី​យកចំណេះ​វិជ្ជា​យើង​ជួយ​ដល់​សិល្បៈ ជា​ពិសេស​ត្រូវ​រៀន​ជំនាញ​ផ្នែក​សិល្បៈ​ឲ្យ​បាន​ច្រើន ព្រោះ​យើង​មាន​ទម្រង់​ច្រើន​ណាស់​ដែល​ត្រូវ​រៀនសូត្រ ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​វប្បធម៌​យើង​ឲ្យ​ទូលំទូលាយ​ជាង​នេះ ដើម្បី​លើកមុខ​មាត់​កិត្តិ​យ​វប្បធម៌​ជាតិ​យើង​បន្ថែម​ទៀត »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ