ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អចលនទ្រព្យ​ធ្ងន់​.​ក​បង្ខំចិត្ត​លក់​ឡាយឡុង​ក្រោយ​ចិន​សម្រុក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ពេល​វិស័យ​អន​ឡាញ​កម្រើក​យ៉ាង​គំហុក​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​អំឡុង​ពេល​ដែល​ចិន​ចូល​មក​នោះ ចរន្ត​លុយ​បាន​ចរាចរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​តាម​រយៈ​អ្នក​ដែល​មានផ្ទះ សណ្ឋាគារ និង​ដី​ជួល ឬ​លក់​ឱ្យ​ចិន​ធ្វើ​ឱ្យ​ឈ្មួញ​ពុះ​ដី​ឡូត៍​លក់ និង​សង់ផ្ទះ​ល្វែង​បាន​កាក់កប​យ៉ាង​ក្រាស់ក្រែល តែ​បច្ចុប្បន្ន​ការ​លក់​ដី​ឡូត៍ សង់ផ្ទះ​ល្វែង​លក់​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ពេល​វិស័យ​អន​ឡាញ​កម្រើក​យ៉ាង​គំហុក​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​អំឡុង​ពេល​ដែល​ចិន​ចូល​មក​នោះ ចរន្ត​លុយ​បាន​ចរាចរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​តាម​រយៈ​អ្នក​ដែល​មានផ្ទះ សណ្ឋាគារ និង​ដី​ជួល ឬ​លក់​ឱ្យ​ចិន​ធ្វើ​ឱ្យ​ឈ្មួញ​ពុះ​ដី​ឡូត៍​លក់ និង​សង់ផ្ទះ​ល្វែង​បាន​កាក់កប​យ៉ាង​ក្រាស់ក្រែល តែ​បច្ចុប្បន្ន​ការ​លក់​ដី​ឡូត៍ សង់ផ្ទះ​ល្វែង​លក់​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង នៅ​មិន​ទាន់​មាន​សញ្ញាណ​ណាមួយ​បញ្ចុះតម្លៃ​លក់​ចេញ​ទេ​ហើយ​ជំនួញ​ពុះ​ដី​ឡូត៍ និង​សង់ផ្ទះ​ល្វែង​លក់​ក៏​មិន​បន្ត​គម្រោង​ថ្មី​ទៀត​ដែរ ។

សេវា​មេធាវី​វិញ​រយៈពេល​០២​ឆ្នាំ​ចុង​ក្រោយ​នេះ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ មេធាវី​មាន​សេវា​ធ្លាក់​ចុះ​អតិថិជន​រកស៊ី​ជួល ទិញ លក់​អចលនទ្រព្យ​មិន​មាន​ចរន្ត​ការ​លក់​-​ទិញ​បន្ត​ទេ ។ បច្ចុប្បន្ន​មេធាវី​ចាប់ផ្តើម​ធ្វើ​កិច្ចការ​បណ្តឹង​នៃ​កិច្ចសន្យា​វិញ​ហើយ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ដោយឡែក​អ្នក​ដែលរ​ត់ទៅ​រក​កម្ចី​ពី​ឥណទាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ យក​មក​រកស៊ី បច្ចុប្បន្ន​កំពុង​តែ​ជួប​ហារ​និ​ភ័យ​ខ្ពស់​បណ្តាល​ឱ្យ​ហូប​មិន​បាន សម្រាន្ត​មិន​លក់ បក់​មិន​ល្ហើយ ធ្លាក់ខ្លួន​ស្គមរីងរៃ​ដោយសារ​តែ​ភ័យ​ព្រួយ​ខ្លាច​មិន​មាន​ប្រាក់​សង​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​ត្រូវ​បាន​បង្ខំចិត្ត​លក់​ឡាយឡុង​អចលនទ្រព្យ​របស់​ខ្លួន​យក​មក​ដោះបំណុល ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ