ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្រុក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​វ័ណ្ឌ​.​ក

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពាណិជ្ជករ​ប្រកប​របរ​ទិញ​-​លក់ អចលនទ្រព្យ ពុះ​ដី​ឡូត៍​លក់ និង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ដែល​មាន​បន្ទប់​ជួល​ឱ្យ​ជនជាតិ​ចិន​ជា​ច្រើន​អ្នក​សុំ​មិ​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែរ​ក្តី​កង្វល់​របស់​ពួក​គាត់​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែរ​នាំ​បញ្ឈប់​ការ​លេងល្បែង​ភ្នាល់​អន​ឡាញ យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​រដ្ឋបាល​សាលាខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ពាណិជ្ជករ​ប្រកប​របរ​ទិញ​-​លក់ អចលនទ្រព្យ ពុះ​ដី​ឡូត៍​លក់ និង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ដែល​មាន​បន្ទប់​ជួល​ឱ្យ​ជនជាតិ​ចិន​ជា​ច្រើន​អ្នក​សុំ​មិ​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែរ​ក្តី​កង្វល់​របស់​ពួក​គាត់​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែរ​នាំ​បញ្ឈប់​ការ​លេងល្បែង​ភ្នាល់​អន​ឡាញ យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​រដ្ឋបាល​សាលាខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​មកនេះ​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ទៅ​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ត្រូវ​តែ​បិទ​បញ្ចប់​អា​ជី​កម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​តាម​រយៈ​អន​ឡាញ​(Internet Online) គិត​ត្រឹម​វេលា​ម៉ោង​០​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៩ ធ្វើ​ឱ្យ​ជនជាតិ​ចិន​បាន​នាំ​គ្នា​វេច​បង្វិច​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ដែល​ជួល​ឱ្យ​ចិន និង​អ្នក​ប្រកប​មុខរបរ​ផ្សេង​ៗ​មួយ​ចំនួន​ត្រូវ​បាន​ជួប​ហារ​និ​ភ័យ ។

ចំពោះ​អ្នកមាន​ដី​ជួល​នៅ​ខេត្ត​ព្រះ​សីហ​នុ​សុទ្ធតែ​ត្រូវ​បាន​ជនជាតិ​ចិន​ណា​ដែល​ចូលសញ្ជាតិ​ទិញ​យក​ដាច់​តែ​ម្តង បច្ចុប្បន្ន​ដី​ទាំងនោះ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ទ្រឹង​មិន​មាន​សកម្មភាព​មិន​មាន​សញ្ញាណ​មួយ​ណា​ដែល​មាន​អ្នក​ជួល ឬ​ទិញ ។ ហើយ​បើ​មាន​អ្នក​ជួល​ឬ​ទិញ​ក៏​សុំ​បញ្ចុះតម្លៃ​ខុស​ពី​ពេល​មុន​រហូត​ដល់​ទៅ​៥០% ។ ដូច​ជា​ករណី​ជួល​ផ្ទះ សណ្ឋាគារ ។​ល​។

ប្រភព​ខាងលើ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ទីតាំង​ខ្លះ​ដែល​ជនជាតិ​ចិន​បាន​ជួល​មក​ទល់​ពេល​ថ្មី​នេះ​ពួក​គេ​បាន​នាំ​គ្នា​ចាកចេញ​ទាំង​យប់ និង​បាន​លួច​ដោះ​យក​សម្ភារ​នៅ​ក្នុងផ្ទះ ឬ​សណ្ឋាគារ​យក​ទៅ​លក់​ឡាយឡុង​មិន​ឱ្យ​ម្ចាស់ផ្ទះ​ដឹង​មុន ។ អ្នកមាន​ដី ផ្ទះសំណាក់ សណ្ឋាគារ​ជួល​ខ្លះ ត្រូវ​បាន​ជនជាតិ​ចិន​បញ្ចប់​មុន​កិច្ចសន្យា​មក​ដល់ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហារ​និ​ភ័យ​ខ្ពស់​កំពុង​តែ​វាយលុក​ជា​បណ្តើរ​ៗ​ដូច​ជា​ម្ចាស់​ដី ម្ចាស់ផ្ទះ ម្ចាស់​សណ្ឋាគារ ណា​ដែល​ជាប់​កម្ចី​ឥណទាន​ធនាគារ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ