ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​វី​ដេ​អូ​ហ្គេ​ម​ដ៏​ធំ​មួយ​របស់​ជប៉ុន​ត្រៀម​ចេញពី​ចិន​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ហាក់ដូចជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក​នៅ​បន្ត​រុំ​ា​រ៉ៃ​នោះ ពេល​នេះ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ធំ​មួយ​របស់​ជប៉ុន ឈ្មោះ​ថា Minebea Mitsumi Inc នឹង​ផ្លាស់​ប្តូរ​ផ្នែក​នៃ​ការ​ផលិត​ម៉ាស៊ីន​វី​ដេ​អ​ហ្គេ​ម​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ វា​ហាក់ដូចជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក​នៅ​បន្ត​រុំ​ា​រ៉ៃ​នោះ ពេល​នេះ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ធំ​មួយ​របស់​ជប៉ុន ឈ្មោះ​ថា Minebea Mitsumi Inc នឹង​ផ្លាស់​ប្តូរ​ផ្នែក​នៃ​ការ​ផលិត​ម៉ាស៊ីន​វី​ដេ​អ​ហ្គេ​ម​របស់​ខ្លួន ដែល​កន្លង​មក​ផលិត​នៅ​ប្រទេស​ចិន​នោះ មក​ដាក់​ទីតាំង​នៅ​កម្ពុជា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។ នេះ​បើ​យោង​តាម​តាម​ការ​ចុះ​ផ្សាយ​របស់ Kyodo News ។

​ការ​ផ្លាស់​ប្តូរ​របស់​ក្រុមហ៊ុន Minebea Mitsumi ដែល​ជា​អ្នក​ផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន​វី​ដេ​អូ​ហ្គេ​ម​យក្ស Nintendo Co. បាន​កើតឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សម្រេច​លុប​ចោល​គម្រោង​ដាក់​ទណ្ឌកម្ម​ផ្នែក​ពន្ធគយ​លើ​ឧបករណ៍​វី​ដេ​អូ​ហ្គេ​ម ក្នុង​ចំណោម​ផលិតផល​ផ្សេង​ៗ​ទៀត ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​ទៅ​កាន់​អា​មេ​រិ​ក​។

ជា​ពិសេស​ការ​ផ្លាស់​ប្តូរ​ទីតាំង​ពី​ចិន​មក​កម្ពុ​ជានា​ពេល​នេះ​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ហ្គេ​ម​ចេញពី​ទឹកដី​ចិន​នេះ គឺ​ដោយសារ​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ចិន​និង​អា​មេ​រិ​ក​នៅ​មាន​ភាព​មិន​ប្រកដប្រជា ដូច្នេះ​ដើម្បី​គេច​ចេញពី​បញ្ហា​ទំនាស់​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន​ត្រូវ​រក​ទីតាំង​ថ្មី​ដែល​សាក​សម​នឹង​ការ​វិនិយោគ​របស់​ខ្លួន ។ ម្យ៉ាងទៀត ក្រុមហ៊ុន Minebea គឺ​មាន​សកម្មភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់ ដូច្នេះ​គេ​អាច​មក​ហើយ​គ្រាន់តែ​ពង្រីក​អាជីវកម្ម​ដែល​ខ្លួន​មាន​ស្រាប់​នោះ​ជា​ការ​ស្រេច ។

តាម​ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា ខ្សែ​ចង្វាក់​ផលិតកម្ម​នៃ​ការ​ផលិត​ម៉ាស៊ីន​វី​ដេ​អូ​ហ្គេ​ម​មួយ​នេះ នឹង​អាច​រៀបចំ​ផលិត​និង​នាំ​ចេញ​ពេញលេញ​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ​នេះ ទៅ​កាន់​ប្រទេស​ដែល​ជា​គោលដៅ​របស់​ខ្លួន កំឡុង​ពេល​ខ្លួន​បាន​ផលិត​នៅ​ប្រទេស​ចិន​កន្លង​មក ។

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Minebea Mitsumi ត្រូវ​បាន​ស្រង់​សម្តី​ដោយ Kyodo News ថា ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​ចាប់ផ្ដើម​បណ្ដើរ​ៗ​ហើយ​នៅ​កម្ពុជា ហើយ​សម្រាប់​ការ​ផ្លាស់​ប្តូ​យ៉ាងណាមិញ​អ្នកនាំពាក្យ​រូប​នេះ ក៏​មិន​បាន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ក៏​ប៉ុន្តែ​នៅ​ពេល​គម្រោង​នេះ​ចាប់ផ្ដើម​នៅ​កម្ពុជា​ពេញទំហឹង វា​នឹង​បង្កើន​ចំនួន​កម្មករ​និ​យោ​ជិ​ក​ពី​៧០០០​នាក់​ដល់​ជាង​២​ម៉ឺន​នាក់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​បន្ទាប់ ។

យោង​តាម​ប្រសាសន៍​ប្រធាន​សមាគម​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា លោក​បណ្ឌិត​ឡី សុភាព បាន​និយាយ​ថា ជប៉ុន​គឺជា​អ្នក​វិនិយោគ​ដ៏​ស្មោះត្រង់​និង​មាន​គម្រោង​របស់​ខ្លួន​ច្បាស់លាស់ ជាក់ស្ដែង​ដូច​បានដឹង​ហើយ គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា តែងតែ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ហើយ​សុទ្ធតែ​ជា​គម្រោង​ដែល​ទទួល​បាន​ជោគជ័យ ។ ក្នុង​នាម​ជា​ប្រធាន​សមាគម​ឧស្សាហកម្ម​និង​សិប្បកម្ម នៅ​កម្ពុជា លោក​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​របស់​ជប៉ុន​ជា​បន្តបន្ទាប់ ហើយ​ក៏​ចង់​ទាក់ទាញ អោយ​ជប៉ុន​មក​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ពេល​កន្លង​ក​នេះ បានអោយ​ដឹង​ជប៉ុន​គឺ​វិនិយោគិន​ធំ​លំដាប់​ទី​២​បន្ទាប់​ចិន​ដែល​ធ្វើ​អោយ​លំហូរ​វិនិយោគទុន​បរទេស​នៅ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ