ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ម៉ាស៊ីន​៤​គ្រឿង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ជិត​២​ពាន់​ហិ​កតា​ក្នុង​ឃុំ​សំបួរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវប្រាំង​បង្កើន​ផល​លើក​ទី​ពីរ​ជិត​២​ពាន់​ហិ​កតា​ដែល​ខ្វះ​ទឹក​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ម៉ាស៊ីន​​បូមទឹក​ចំនួន​៤​គ្រឿង​កំពុង​បូមទឹក​សង្គ្រោះស្រូវ​ក្នុង​​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។ លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​២៥ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវប្រាំង​បង្កើន​ផល​លើក​ទី​ពីរ​ជិត​២​ពាន់​ហិ​កតា​ដែល​ខ្វះ​ទឹក​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ម៉ាស៊ីន​​បូមទឹក​ចំនួន​៤​គ្រឿង​កំពុង​បូមទឹក​សង្គ្រោះស្រូវ​ក្នុង​​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។

លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា ស្រូវប្រាំង​ដែល​បង្កើន​ផល​លើក​ទី​២​ប្រមាណ​ជិត​២​ពាន់​ហិ​កតា​នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី កំពុង​ខ្វះ​ទឹក​ក្នុង​ស្រែ​ដែល​ប្រឈម​ការ​ខូចខាត ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង​បូម​សង្គ្រោះ​ស្រូវ​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​នេះ​បាន​ជិត​ពាក់កណ្តាល​ហើយ​។

លោក​បាន​បញ្ជាក់​ថា ស្រូវប្រាំង​ដែល​បង្កបង្កើន​ផល​លើក​ទី​ពីរ​នេះ​ធ្វើ​មុន​ចេញ​សារា​ចរណ៍​ណែនាំ​នៅ​ពេល​ដែល​ជិត​បាន​ប្រមូល​ផល​ខ្វះ​ទឹក​ក្នុង​ស្រែ​ស្រូវ​មិន​អាច​ចេញ​រួច ទើប​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​យក​ម៉ាស៊ីន​ទៅ​មូ​ប​ទឹក​ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ជិត​២​ពាន់​ហិ​កតា​ក្នុង​ឃុំ​សំបួរ​ដែល​បូមទឹក​សង្គ្រោះ​ប្រមាណ​ជា​១​ស​ប្តា​ហ៍​ទៀត​ស្រូវ​ត្រូវ​បាន​ប្រមូល​ផល​ហេតុ​។

លោក យឹ​ម ប៊ុ​ន​រ៉ុ​ម បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ដើមឆ្នាំ​២០១៩​បាន​ជួប​គ្រោះ​រាំង​ស្ងួត​បណ្តាល​ប៉ះពាល់​ស្រូវ​ដើមរដូវ និង​ស្រូវស្រាល និង​ធ្ងន់​ត្រូវ​បូមទឹក​សង្គ្រោះ​បាន​មួយ​ចំនួន ដោយ​ទឹក​ឆ្នាំ​នេះ​មាន​តិចតួច​មិន​បាន​គ្រប់គ្រាន់ ហើយ​នៅ​ចុងឆ្នាំ​២០១៩​នេះ​មាន​កន្លែង​ខ្លះ​គ្មាន​ទឹក និង​ឆ្ងាយ​ពី​ប្រព័ន្ធ​ទឹក មាន​ស្រូវស្រាល និង​ស្រូវធ្ងន់ និង​ស្រូវប្រាំង​ខ្លះ​ចេញ​មិន​រួច ហើយ​ជាក់ស្តែង​ដែល​អាច​សង្គ្រោះ​បាន​ស្រែ​ក្បែរ​ប្រព័ន្ធ​ទឹក​កំពុង​សង្គ្រោះ​ស្រូវប្រាំង​ធ្វើ​លើក​ទី​២​នេះ​មាន​ប្រមាណ​ជិត​២​ពាន់​ហិ​កតា​ក្នុង​ឃុំ​សំបួរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ