ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​ក្នុង​រាជ​ធានី​​ភ្នំពេញ ទទួល​អំណោយ​ពី​កម្មវិធី «អំណោយ​​ផ្តល់​ភាព​កក់ក្តៅ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ផលិតផល មី​ជាតិ ដែល​ជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​បាន​សហការ​រៀបចំ​កម្មវិធី​សប្បុរសធម៌ «អំណោយ​ផ្តល់​ភាព​កក់ក្តៅ​» ដើម្បី​ចែក​គ្រឿង​ឧបភោគបរិភោគ អាវរ​ងារ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ផលិតផល មី​ជាតិ ដែល​ជា​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក​បាន​សហការ​រៀបចំ​កម្មវិធី​សប្បុរសធម៌ «អំណោយ​ផ្តល់​ភាព​កក់ក្តៅ​» ដើម្បី​ចែក​គ្រឿង​ឧបភោគបរិភោគ អាវរ​ងារ ភួយ ព្រមទាំង​ថ្នាំសង្កូវ​ជូន​ចាស់ជរា និង​ប្រជាជន​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​ប្រមាណ ២០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ ។

កម្មវិធី​សប្បុរសធម៌​នេះ បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅ​បរិវេណ​សួន​ច្បារ​វត្ត​បុ​ទុម ក្រោម​វត្តមាន​លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ផលិតផល មី​ជាតិ ជា​អធិបតី ព្រមទាំង​មានការ​ចូលរួម​ពី​អ​ជ្ញា​ធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​ក្រុម​ហ៊ុន ប្រជាពលរដ្ឋ យុវជន​ស្ម​គ្រ័​ចិត្ត និង​ក្រុមការងារ​ជា​ច្រើន​នាក់ ។

នេះ​ជា​លើក​ទី ៤ ហើយ ដែល​ក្រុមហ៊ុន​បាន​ប្រា​ព្ធក​ម្ម​វិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គោលការណ៍​ស្រលាញ់​រាប់អាន ផ្តល់​អធ្យាស្រ័យ និង​គោរព​គ្នា​ដោយ​ស្មោះស្ម័គ្រ ។ ក្រៅពី​នេះ​ទៅ​ទៀត ក៏​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​ខ្សត់​ខ្សោយ​គ្មាន​ទីជម្រក​សមរម្យ​ឲ្យ​មាន​ក្តី​សង្ឃឹម ដើម្បី​ជំនះ​ឧបសគ្គ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។ ជា​ចុង​ក្រោយ​កម្មវិធី​នេះ ធ្វើ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​សាធារណជន និង​ក្រុមហ៊ុន​ឯកជន​ក្នុង​ការងារ​សប្បុរសធម៌​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅ​ទៀត ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន បាន​មាន​ប្រសាសន៍​ថា «​រដូវ​ធ្លាក់​ខ្យល់​បាន​មក​ដល់ វា​បាន​បង្ក​ការ​លំបាក​ណាស់​សម្រាប់​ចាស់ជរា និង​ប្រជាជន​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ ។ ក្នុង​នោះ​អ្នកខ្លះ​មិន​មាន​ទីជម្រក​សមរម្យ អ្នកខ្លះ​មិន​មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ និង​អ្នកខ្លះ​មិន​មាន​លទ្ធភាព​ទិញ​អាហារ​បរិភោគ និង​ថ្នាំសង្កូវ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ យើងខ្ញុំ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល និង​សោកស្តាយ​ដែល​ឃើញ​មាន​រូបភាព​ទាំងនេះ​» ។

លោក​ជំទាវ​បាន​បន្ត​ថា «​ដូច្នេះ​ហើយ​តាម​រយៈ​កម្មវិធី​នេះ​យើងខ្ញុំ​សង្ឃឹមថា នឹង​អាច​ចូលរួម​ចំណែក​ចែករំលែក​ការ​លំបាក​មួយ​ចំនួន និង​បង្ក​ជា​ភាព​កក់ក្តៅ​ទៅ​ដល់​ពួក​គាត់​ដែល​មានការ​លំបាក​ក្នុង​ពេល​រដូវរងារ​នេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ ក្នុង​កម្មវិធី​នេះ មាន​ចាស់ជរា និង​ប្រជាជន​គ្មាន​ផ្ទះសម្បែង​ប្រមាណ ២០០​នាក់ បាន​មក​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ទាំង​ពីរ ដែល​អំណោយ​មាន​ដូច​ជា ៖ អង្ករ អាវរ​ងារ ភួយ ក្រមា ថ្នាំពេទ្យ ទឹក​ពិសា​វី​តា​ល់ មី​ជាតិ និង​ថវិកា​មួយ​ចំនួន ។ ចាស់ជរា និង​ប្រជាជន​ទាំងនោះ ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​ពី​ខេត្ត​ដទៃ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រកប​របប​តិចតួច​ចិញ្ចឹមជីវិត ។

អ្នកខ្លះ​ជា​អ្នកលក់​អំបោស​តាម​ដងផ្លូវ អ្នកខ្លះ​ជា​អ្នក​សំលៀងកាំបិត អ្នកខ្លះ​ជា​អ្នក​កាន់​ជញ្ជីង​ថ្លឹង​គីឡូ​តាម​ផ្សារ និង​ទីប្រជុំជន និង​អ្នកខ្លះ​ជា​អ្នកស៊ីឈ្នួល​ធាក់​ស៊ី​ក្លូ​រ​ជាដើម ។ របប​ទាំងនេះ ទទួល​បាន​ចំណូល​តិចតួច​ណាស់​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់​អាស្រ័យ​បាន ក្រៅពី​ដើរ​សម្រាន្ត​តាម​ដងផ្លូវ តាម​សំ​យ៉ាប​ផ្ទះ​អ្នក​ដទៃ តាម​វត្ត​អារាម ឬ​នៅ​លើ​ស៊ី​ក្លូ​ជាដើម ។

ដោយ​ក្តី​អាណិត​ស្រលាញ់ និង​ចូលរួម​រំលែក​ការ​លំបាកទៅ​ដល់​អ្នក​ខ្សត់ខ្សោយ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​ផលិតផល មី​ជាតិ មាន​ទស្សនៈវិស័យ​រួម​គ្នា​ប្តេជ្ញា​បង្កើត​ជា​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ប្រជាជន​ក្រីក្រ​ដែល​រង់ចាំ​ជំនួយ ។ ក្រុមហ៊ុន​ទាំង​ពីរ​ក៏​បាន​អំពាវ​ដល់​សាធារណជន យុវជន ប្រុស ស្រី និង​ក្រុមហ៊ុន​ឯកជន​នានា​ផ្សេង​ទៀត​រួម​គ្នា​បង្កើត និង​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅ​ទៀត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ