ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ និង​បណ្តាញ​សង្គម

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត លោក ម៉ៅ ធនិន…

ខេត្តពោធិ៍សាត់ ៖ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ទូរទស្សន៍ វិទ្យុ ក្រុមប្រ​តិកម្ម​រហ័ស និង​ក្រុម​យុវជន​ស្រឡាញ់​សន្ដិភាព​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សបុ​៊​កមក​ពី​ក្រុង​-​ស្រុក​ទាំង​៧​នៃ​ខេត្តពោធិ៍សាត់ សរុប​ជិត​១០០​នាក់ ។

លោក អុ​ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្ត បានលើក​ឡើង​ថា កន្លង​មកនេះ​អ្នក​ប្រើប្រាស់បណ្ដាញ​សង្ក​ម​ហ្វេ​សបុ​៊​ក​ក្នុង​ខេត្តពោធិ៍សាត់ មាន​ភាព​លេចធ្លោ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ផ្សេង​ៗ​កោតសរសើរ​យ៉ាង​ខ្លាំង ប៉ុន្តែ​មួយ​រយៈកាល​នេះ​ហាក់បីដូចជា​ចុះ​ខ្សាយ​បន្តិច​ទៅ​វិញ ។

ការ​ចុះ​ខ្សោយ​នេះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​កាន់ page និង account ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នីមួយ​ៗ ក៏​ដូច​ម្ចាស់​ហ្វេ​សបុ​៊​កខ្លួនឯង​ផ្ទាល់ ខ្វះ​ការ​សាមគ្គី និង​ទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា បែកបាក់​សាមគ្គី​ផ្ទៃក្នុង កើត​ជំងឺ​តួឯក​និយម និង​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ជំរុញ​សមាជិក​របស់​ខ្លួន​ឲ្យ​ជួយ share , like និង comment គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​រាល់​សកម្មភាព​របស់​ថ្នាក់ដឹកនាំ ។

លោក​សូម​ឲ្យ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សបុ​៊​ក​ទាំងអស់ ស្រឡាញ់​រាប់អាន​គ្នា មាន​ចរិត​ទន់ភ្លន់ ទំនាក់ទំនង​គ្នា​ល្អ​ទាំង​ថ្នាក់ខេត្ត ក្រុង ស្រុក និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការផ្ដល់​រូបភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ឆ្នាំ​២០២០ខាង​មុខ​នេះ យើង​នឹង​រៀបចំ​ការ​គ្រប់គ្រង​បណ្ដាញសង្គម​ក្នុង​ខេត្ត​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើងថែម​ទៀត ដែល​មាន​លោក ម៉ៅ ធនិន ជា​ប្រធានរូប​លោក​ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​លោក លាង ទិ​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ស្ដីទី ជា​អនុប្រធាន ជួយ​រៀបចំ​ក្នុង​កិច្ចការ​នេះ ។

ក្នុង​ឱកាស​នោះ ក៏​មានការ​លើក​ឡើង​របស់​ក្រុម​អ្នក​សារព័ត៌មាន ក្រុម​ប្រតិកម្ម​រហ័ស និង​ក្រុម​យុវជន​ស្រឡាញ់​សន្ដិភាព នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដូច​ជា ការ​ផ្តិត​យក​រូបភាព​នៅ​មាន​ភាព​រញ៉េរញ៉ៃ សរសេរ​មិន​ត្រូវ​ខ្លឹមសារ មិន​ត្រូវអក្ខរាវិរុទ្ធ ឬ​យក​រូបភាព​អ​ចេតនា​របស់​ថ្នាក់​ដឹកនាំ​ទៅ​វាយប្រហារ​ខុស​ពី​ការ​ពិតជា​ដើម ។ ជាមួយ​គ្នា​នេះ អង្គប្រជុំ​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត បង្កើត​គ្រុប​រួម​គ្នា​មួយ ដើម្បី​ងាយស្រួល​ក្នុង​ការ​យក​រូបភាព​ពី​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ម្នាក់​ៗ​មិន​អាច​ចុះ​ទៅ​តាម​ថ្នាក់ដឹកនាំ​គ្រប់​ទីកន្លែង​បាន​ទេ ។

លោក ម៉ៅ ធនិន អភិបាលខេត្ត មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​យើង​បាន​ជួបជុំ​គ្នា ក្នុង​ន័យ​បង្កើន​ភាព​ស្និទ្ធស្នាល និង​រក​គន្លឹះ​ល្អ​ៗ​សម្រាប់​អនុវត្ត​បន្ដ​នៅ​ឆ្នាំ​២០២០ ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ប្រតិកម្ម​រហ័ស ។ លោក​បាន​ជំរុញ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា ធ្វើ​យ៉ាងណា​បន្ត​យន្តការ​រួម​ផែនការ​រួម សកម្មភាព​ច្រើន និង​ធ្វើ​ឲ្យ​ព្រម​ៗ​គ្នា ដើម្បី​ឈាន​ទៅ​ទទួល​បាន​ភាព​ខ្លាំង និង​ភាព​ឈ្នះ​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អនាគត ។

ត្រូវ​សម្រិតសម្រាំង​រូបភាព ខ្លឹមសារ​អត្ថបទ អក្ខរាវិរុទ្ធ មុន​នឹង​សម្រេចចិត្ត​បង្ហោះ​ផ្សព្វផ្សាយ​ទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀតព្រោះថា បើ​យើង​បង្ហោះ​ទៅ​ដោយ​គ្មាន​ការ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់ នោះ​វា​នឹង​កើត​មាន​បញ្ហា​ប្រឈម គឺ​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ​។

លោក​អភិបាលខេត្ត បាន​ឯកភាព​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សា​ជា​ថ្មី និង​បង្កើត​Groups​រួម​មួយ ដោយ​មាន​កិច្ចសហការ​ជាមួយ​គ្នា​ឲ្យ​បានស្អិតរ​មួ​ត ងាយស្រួល​បោះ​ព័ត៌មាន​ទាន់​ហេតុការណ៍ ឬ​បើ​មាន​ព័ត៌មាន​ក្លែងក្លាយ​គឺ​ធ្វើការ​វាយបក​ឲ្យ​បាន​ទាន់​ពេលវេលា ។

យើង​ដឹង​ហើយ​ថា សកម្មភាព​ដែល​ធំ​បំផុត​នា​ពេល​បច្ចុប្បន្ន គឺ​ការងារ​នយោបាយ ការងារ​អភិវឌ្ឍន៍ និង​តម្លៃ​នៃ​សុខ​សន្តិភាព បើ​គ្មាន​អតីតកាល ក៏​អត់​មាន​បច្ចុប្បន្ន​ដែរ ។ តទៅ​មុខ ប្អូន​ៗ​ត្រូវ​បន្ត​ផ្លាស់​ប្តូរ​មតិយោ​បល់ និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឈាន​ទៅ​ទទួល​បាន​ភាព​ខ្លាំង និង​ភាព​ឈ្នះ​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អនាគត ៕​

អត្ថបទសរសេរ ដោយ