ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​នឹង​ចាប់ផ្តើម​បិទ​កាស៊ីណូ​អន​ឡាញ​នៅ​ថ្ងៃ​៣១ ខែធ្នូ​ខាង​មុខ​នេះ​វេលា​ម៉ោង​០០

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ចាប់ផ្តើម​អនុវត្ត​បិទ​កាស៊ីណូ​អន​ឡាញ​នៅ​ម៉ោង​០:០០​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​ធ្វើ​តាម​សា​ចរាចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​អាជីវកម្ម​អន​ឡាញ នា​រសៀល​ថ្ងៃ​ទី​២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ចាប់ផ្តើម​អនុវត្ត​បិទ​កាស៊ីណូ​អន​ឡាញ​នៅ​ម៉ោង​០:០០​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​ធ្វើ​តាម​សា​ចរាចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​អាជីវកម្ម​អន​ឡាញ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​សា​ចរាចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡាញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ត្រឹម​ម៉ោង​០០​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ ដើម្បី​ត្រួតពិនិត្យ​តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​នៅ​តែ​បន្ត​បើក​ឲ្យ​លេងល្បែង​អន​ឡាញ ។

ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង -​ស្រុក ទាំងអស់​ដែល​មាន​បើក​ឲ្យ​លេងល្បែង​អន​ឡាញ​នា​ពេល​កន្លង​មក​មិន​អនុញ្ញាតិ​ឲ្យ​បើក​លេង​បន្ត​ទៀត​ទេ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​កាស៊ីណូ ឬ​កន្លែង​ណា​នៅ​តែ​បើក​ឲ្យ​ដំណើរការ​លេងល្បែង​អន​ឡាញ​បន្ត​ទៀត និង​ទទួលខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ ទន្ទឹម​នោះ​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​មិន​ត្រូវ​ទៅ​រំខាន ឬ​បំភ័យ​ដល់​ជនបរទេស គឺ​ត្រូវ​យកចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស និង​ខ្មែរ ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ ក្នុង​ការ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ