ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ដឹកនាំកម្លាំង​ទ្រង់ទ្រាយធំចុះធ្វើ​រដ្ឋ​បាល​​នៅ​តំបន់អភិវឌ្ឍឫស្សីកែវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​​កាលពីវេលាម៉ោង​​១​រសៀលថ្ងៃទី​២៥ ធ្នូ ឆ្នាំ​​​២០១៩ គណៈបញ្ជា​ការ​ឯកភាព​ខណ្ឌ​បាន​ដឹកនាំ​​កម្លាំង​ទ្រង់ទ្រាយធំចុះធ្វើរដ្ឋបាល​នៅ​តំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលគ្រោង​នឹង​ប្រើវិធានការ​រុះរើសំណង់​​នៅ​ថ្ងៃ​ស្អែក​ទី​​​២៦ ធ្នូ ឆ្នាំ​​២០១៩…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​​កាលពីវេលាម៉ោង​​១​រសៀលថ្ងៃទី​២៥ ធ្នូ ឆ្នាំ​​​២០១៩ គណៈបញ្ជា​ការ​ឯកភាព​ខណ្ឌ​បាន​ដឹកនាំ​​កម្លាំង​ទ្រង់ទ្រាយធំចុះធ្វើរដ្ឋបាល​នៅ​តំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលគ្រោង​នឹង​ប្រើវិធានការ​រុះរើសំណង់​​នៅ​ថ្ងៃ​ស្អែក​ទី​​​២៦ ធ្នូ ឆ្នាំ​​២០១៩ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ក្នុងការ​ចុះធ្វើរដ្ឋ​បាល​នាពេលនេះ​ដែរ គឺសមត្ថកិច្ច​បានហៅ​បុរស​មួយ​ចំនួនដែលសង្ស័យ​ថា​បានប្រើ​ប្រាស់​​គ្រឿង​ញៀន ដើម្បី​យកមកធ្វើតេស្តទឹកនោមរក​សារធាតុញៀនផងដែរ ។

គួរ​បញ្ជាក់​ថា នៅថ្ងៃស្អែក​ទី​​២៦ ធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​នឹងធ្វើ​រដ្ឋបាលទ្រង់ទ្រាយធំរុះរើសំណង់​​នៅ​​តំបន់មានទំនាស់​ក្នុង​តំបន់​អភិវឌ្ឍឫស្សីកែវ ស្ថិតក្នុងភូមិ​ទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ មុននឹងធ្វើរដ្ឋបាលចុះរុះរើសំណង់នោះ គឺនៅវេលារសៀលថ្ងៃទី​​​២៥ ធ្នូ​នេះដែរ អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ដើម្បីធ្វើរដ្ឋ​បាល​​ចុះត្រួតពិនិត្យរកមើលក្រែងមានជនបង្ក​នាំគ្នាប្រមូលផ្តុំ​នៅ​ចំណុច​ខាងលើនេះ ។

នៅក្នុង​ការ​ចុះធ្វើ​រដ្ឋបាលខាងលើ​នេះដែរ គឺ​នគរបាល​បានឃាត់​​​ខ្លួន​បុរសម្នាក់​ បន្ទាប់ពីធ្វើតេស្តទឹកនោម​រកឃើញ​មាន​ផ្ទុកសារធាតុញៀន ហើយ​អាជ្ញាធរ​ក៏នៅតែ​ធ្វើការ​ត្រួតពិនិត្យជា​បន្តបន្ទាប់ទៀតផងដែរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ