ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​២៦​ព្រះ​សម្ពុទ្ធ​ត្រាស់​សម្តែង​ថា កាលេ​ន ធម្ម​ស្សវ​នំ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។ ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់ គឺ​ផលប្រយោជន៍​និង​សេចក្តីសុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការ​ខិតខំ​ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌​យ៉ាង​ហោច​ណាស់​មួ​យស​ប្តា​ហ៍​ឱ្យ​បាន​ម្តង…

នៅ​ក្នុង​មង្គលសូត្រ​ទី​២៦​ព្រះ​សម្ពុទ្ធ​ត្រាស់​សម្តែង​ថា កាលេ​ន ធម្ម​ស្សវ​នំ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។

ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់ គឺ​ផលប្រយោជន៍​និង​សេចក្តីសុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការ​ខិតខំ​ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌​យ៉ាង​ហោច​ណាស់​មួ​យស​ប្តា​ហ៍​ឱ្យ​បាន​ម្តង ព្រោះ​​​​ថា​ធម៌​គឺជា​គុណជាតិ​បំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យ​ស្គាល់​ខុស ស្គាល់​ត្រូវ គុណ​ទោស ល្អ​អាក្រក់ បុណ្យ​បាប​យ៉ាង​សត្យា​នុ​ម័ត ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​ខ្លួនឯង​និង​សង្គម​ជាតិ ។

ចំពោះ​ទស្សនៈ​ដែល​ថា ចាំ​ដល់​ចាស់ ឬ​ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​សេចក្តីស្លាប់​មិន​រង់ចាំ​កាល​ទេ ។

ដរាបណា​មាន​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សេចក្តី​ល្អ​កាន់តែ​ច្រើន ដរាប​នោះ​សង្គម​ជាតិ​និង​ពិភពលោក​កាន់តែ​រីក​ចម្រើន​និង​សុខសាន្ត ។

ដូចនេះ​ការ​ព្យាយាម​ស្តាប់ធម៌​តាម​កាល ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ