ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ព្រមាន​ចាត់ការ​មិន​លើកលែង​បើ​នរណា​ហ៊ាន​បើក​ល្បែង​អន​ឡាញ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ អន​ឡាញ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មិន​ត្រូវ​ឱ្យ​មាន​បើក​លេង​បន្ត​ទៀត​នោះ​ទេ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ អន​ឡាញ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មិន​ត្រូវ​ឱ្យ​មាន​បើក​លេង​បន្ត​ទៀត​នោះ​ទេ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​សារាចរ​ណែរ​នាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​២០៧ ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ មិន​អនុញ្ញាត​​ឱ្យ​មាន​ល្បែង​អន​ឡាញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ត្រឹម​ម៉ោង​០ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា នៅ​តែ​បន្ត​បើក​ឱ្យ​លេងល្បែង​អន​ឡាញ ។

ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង​-​ស្រុក​ទាំងអស់​ដែល​មាន​បើក​ឱ្យ​លេងល្បែង​អន​ឡាញ​នា​ពេល​កន្លង​មក​មិន​អនុញ្ញាតិ​ឱ្យ​បើក​លេង​បន្ត​ទៀត​ទេ ។ ប្រសិនបើ​កាស៊ីណូ​ឬ​កន្លែង​ណា​នៅ​តែ​បើក​ឱ្យ​ដំណើរការ​លេងល្បែង​អន​ឡាញ​បន្ត​ទៀត និង​ទទួលខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។

ទន្ទឹម​នោះ​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​មិន​ត្រូវ​ទៅ​រំខាន​ឬ​បំភ័យ​ដល់​ជនបរទេស​គឺ​ត្រូវ​យកចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស និង​ខ្មែរ ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ ក្នុង​ការ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ