Porsche សម្រេចចិត្ត​ដាក់​ឱ្យ​មាន Android Auto លើ​រថយន្ត​ហើយ


សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ភាគច្រើន​បាន​ភ្ជាប់​កម្មវិធី Apple CarPlay និង Android Auto មក​ជាមួយនឹង​រថយន្ត​របស់​ពួក​គេ​។ កាលពីដើម​ឆ្នាំ​នេះ ក្រុមហ៊ុន Toyota បាន​ដាក់​ឱ្យ​មាន Android Auto ខណៈ​ដែល BMW ក៏​បាន​ប្រកាស​ដូច​គ្នា​នៅ​ពេល​ថ្មី​ៗ​នេះ​។ ដោយឡែក Porsche មិន​ទាន់​មាន​ដាក់ Android Auto នៅឡើយ​ទេ ហើយ​មាន​តែ Apple CarPlay ដែល​មាននៅ​លើ​ម៉ូ​ដែល​ទំនើប Porsche 911 និង Taycan​។ សម្រាប់​ម៉ូ​ដែល​ទាប​ជាង​ហ្នឹង គឺ​ត្រូវ​បង់ថ្លៃ ៣៦០​ដុល្លារ ដើម្បី​ទទួល​បាន​កម្មវិធី​នេះ​។

តែ​នៅ​ពេល​ថ្មី​ៗ​នេះ អ្នកឯកទេស​ខាង​រថយន្ត​នៅ​ហាង​លក់​រថយន្ត Porsche មួយ​កន្លែង បាន​ធ្វើ​ឱ្យ​សារព័ត៌មាន CarBuzz ដឹង​ថា Android Auto នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​សម្រាប់ Porsche​។ អ្នកឯកទេស​ខាងលើ​នេះ បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ផ្នែក​លក់​របស់ Porsche បាន​ប្រាប់​សង្ខេប​ៗ​រួច​ទៅ​ហើយពី​ដំណឹង Android Auto នេះ​។ វា​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក ដែល​ទន្ទឹងរង់ចាំ​ឱ្យ​មាន Android Auto ប្រើ​នៅ​ក្នុង​រថយន្ត Porsche​។

ខណៈ​នេះ វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​រថយន្ត​ម៉ូ​ដែល​បច្ចុប្បន្ន​នឹង​មាន Android Auto ឬ​អត់ ហើយ​ក៏​មិន​ទាន់​ច្បាស់​ថា​រថយន្ត​ចាប់ពី​សេ​រ៊ី​ណា​នឹង​មាន​វា​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត គេ​នៅ​មិន​ទាន់​ដឹង​ថា Porsche អាច​នឹង​គិតលុយ​បន្ថែម​ពីលើ​អ្នកទិញ​ឬ​អត់ ប្រសិនបើ​គេ​ចង់បាន​វា ឬ​ក៏​មាន​ស្រាប់​ជា​ទូទៅ​នៅ​លើ​រថយន្ត​។

ខាង​សារព័ត៌​មាននៅ​មិន​ទាន់​ច្បាស់​ពី​ពេល​ដែល Porsche សម្រេច​ដាក់​ឱ្យ​មាន Android Auto ជា​ផ្លូវការ​នៅឡើយ​ទេ តែបើ​តាម​សម្តី​របស់​អ្នកឯកទេស​រថយន្ត​ខាងលើ គាត់​ហាក់បីដូចជា​ច្បាស់លាស់​ថា វា​នឹង​ចេញ​មក​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្លះ​មិន​ព្រម​ដាក់​ឱ្យ​មាន Android Auto គឺ​មក​ពី​គេ​បារម្ភ​ខ្លាច Google ប្រមូល​ទិន្នន័យ​ពី​អ្នកបើកបរ​។ តែបើ​តាម​ការ​យល់​ឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ អ្នកទិញ​រថយន្ត​ជា​ច្រើន​ខ្វល់​ពី Android Auto ឬ Apple CarPlay ហើយ​វា​អាច​ជា​មូលហេតុ​ដែល​ពួក​គេ​សម្រេចចិត្ត​ទិញ​រថយន្ត​។ ការ​ដាក់​ឱ្យ​មាន Android Auto គឺ​ពិតជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​របស់ Porsche៕

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ