ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ជំរុញ​ឱ្យ​សំអាត​ទីធ្លា​សាលា ដើម្បី​បរិស្ថាន​ស្អាត ទាក់ទាញ​សិស្ស​មក​រៀន កុំ​ឱ្យ​បោះបង់​ការ​សិក្សា

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ​ត្រូវ តែ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សំអាត​ទីធ្លា​សាលា ដើម្បី​ឱ្យ​មាន​បរិស្ថាន​ស្អាត សម្រាប់​ទាក់ទាញ​សិស្ស​ឲ្យ​មក​រៀន​ដើម្បី​ចៀសវាង​កុំ​ឲ្យ​សិស្ស​បោះបង់​ចោលការ​សិក្សា​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អ៊ុ​ន​ចាន់​ដា…

ខេត្តកំពង់ចាម ៖ «​លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ​ត្រូវ តែ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​សំអាត​ទីធ្លា​សាលា ដើម្បី​ឱ្យ​មាន​បរិស្ថាន​ស្អាត សម្រាប់​ទាក់ទាញ​សិស្ស​ឲ្យ​មក​រៀន​ដើម្បី​ចៀសវាង​កុំ​ឲ្យ​សិស្ស​បោះបង់​ចោលការ​សិក្សា​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ឱកាស​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ខ្លោងទ្វារ​សាលា​, រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ការ​ជួសជុល​អគារសិក្សា​១​ខ្នង នៅ​សាលា​បឋម​សិក្សា​ឧត្តរ ស្ថិត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ ចាម​។

លោក​ហ៊​ន់ ស៊ា​ង​ហុង អតីត​និស្សិត​ឆ្នើម​នៅ​ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ថា ដោយ​មើលឃើញ​អគារសិក្សា​១​ខ្នង​សាងសង់​ពី​បេតុង​ប្រក់​ក្បឿង​ដែល​មាន​សភាព​ចាស់​និង​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​សិ​ស្សា នុ​សិស្ស ទើប​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០០០ ដុល្លារ ដើម្បី​ជួសជុល​អោយ​ស្អាត​ឡើង​វិញ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​សិ​ស្សា នុ​សិស្ស​ឲ្យ​បាន​ចូល​រៀន និង​ធានា​សុវត្ថិភាព​។

លោក​ហ៊​ន់ ស៊ា​ង​ហុង បាន​រំលឹក​ថា​អាគារ​បេតុង​១​ខ្នង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ឧត្ដ​ធ្លាប់​ត្រូវ​បាន​ប្រឹង​គៀងគរ​ថវិកា​ពី​សប្បុរសជន​នៅ​ប្រទេស​ជប៉ុន មក​ជួយ​ជួសជុល​ដើម្បី ឲ្យ​សិស្ស​បាន​រៀនសូត្រ​រួម​ទាំង​លើក​នេះ​ទៀត​មាន​ចំនួន​២​អគារ​ហើយ​។ ជាមួយ​នោះ​ការ​ស្នើ​សុំ​ដល់​មាតាបិតា​សិស្ស​ត្រូវ​តែ​ចេះ​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​លើកកម្ពស់​ដល់​វិស័យ​អប់រំ​សំដៅ​ឲ្យ​មានការ​រីក​ចម្រើន​។ សូម​បញ្ជាក់​ថា​សំណង់​អគារសិក្សា អណ្ដូងទឹក រួម​នឹង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត លោក​បាន​ទាក់ទង​សប្បុរសជន​ពី​ក្រៅប្រទេស​មក​ជួយ​កសាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រមាណ​២០០​អគារ សម្រាប់​ឱ្យ​សិស្សានុសិស្ស បាន​រៀនសូត្រ​នឹង​ទទួល​ចំណេះដឹង​ពី​លោក​គ្រូ​ អ្នកគ្រូ ដែល​មាននៅ​ស្ទើរ​ពាសពេញ​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​ហួត ឈឿ​ន ប្រធាន​សភាពាណិជ្ជកម្ម​កំពង់ចាម​-​មណ្ឌលគិរី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​លោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ក្រាល​ការ៉ូឡា​ក្នុង​ទីធ្លា​សាលា​បឋម​សិក្សា​ឧត្តរ ជួសជុល​ខ្លោងទ្វារ​ឲ្យ​មាន​សោភ័ណ​ភាព​ស្អាត និង​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ហើយ​ក៏​មាន​សមិទ្ធផល​ជា​ច្រើន​ទៀត ត្រូវ​បាន​កកើត​តាម​រយៈ​សប្បុរសជន​។​សាលារៀន​គឺជា​ថ្នាល​បណ្ដុះ​ចំណេះដឹង​សូម​ក្មួយ​ៗ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​អោយ​មាន​អនាគត​ភ្លឺស្វាង​ព្រោះ​ប្រទេស​ត្រូវការ​ធនធានមនុស្ស​។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមិទ្ធិ​ផល​ដែល​បាន​ក៏​កើត​ចេញ​ជា​រូបរាង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ឧត្តរ​នេះ​គឺ​កើតឡើង​ចេញពី​កម្លាំង​សាមគ្គី​គ្នា​ដោយ​សប្បុរ​ជន​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ដល់​វិស័យ​អប់រំ​សំដៅ​ឲ្យ​មានការ​រីក​ចម្រើន​។

លោក​អភិបាលខេត្ត​មាន​ប្រ សាសន៍​បន្ត​ថា ដើម្បី​អោយ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ទៅ​មុខ​បាន គឺ​ចាំបាច់​ត្រូវការ​កត្តា​មនុស្ស​មុនគេ ជាមួយ​នោះ​សូម​ឲ្យ​មាតាបិតា​ជំរុញ​កូន​របស់​ខ្លួន​ឱ្យមក​សិក្សា​រៀនសូត្រ ដើម្បី​ទទួល​បាន​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ​ ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ក្នុង​នោះ​សម្ដេច​បាន​ផ្ដល់​នូវ​អគារសិក្សា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​កម្ពស់​២​ទៅ​៣​ជាន់​ក៏​មាន​ដែរ ​។ ​ក្នុង​នោះ​មាន​សំ ណ​ង់​អាគារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នៅ​ក្នុង​ខេត្តកំពង់ចាម ក៏​មាន​ច្រើន​ដែរ និង​បាន​កំពុង​តែ​សាងសង់​ជា​បន្តបន្ទាប់​ទៀត​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា វិស័យ​អប់រំ​នៅ​ជនបទ​និង​នៅ​ទីក្រុង​គឺ​មានការ​អប់រំ​ដូច​គ្នា សព្វ​ថ្ងៃនេះ​មាន​តំបន់​មួយ ចំនួន​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​៨០​គ្រួសារ​ដោយ​ពួក​គាត់​បង្កើត​ជា​សហគមន៍ ដើម្បី​ឱ្យ​កូនសិស្ស​បាន​រៀនសូត្រ ជាមួយ​នោះ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ក៏​បាន​ចាប់​ឱ្យ​គ្រូ​ទៅ​បង្រៀន​នៅ​តាម​សហគមន៍​ទាំងនោះ ដែល​ជា​ឧ​ប​សម្ព័ន្ធ​របស់​សាលា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ