ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​កាន់​តំណែង​ភ្លាម Carlo Ancelotti ខ​ល​ទូរស័ព្ទ​ទៅ Zlatan Ibrahimovic ភ្លែត

4 ឆ្នាំ មុន

ខណៈ​ដែល​កីឡាករ Zlatan Ibrahimovic ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​កាន់​ប្រទេស​អង់គ្លេស គ្រូបង្វឹក​ដែល​ទើបតែ​តែងតាំង​ថ្មី​របស់​ក្រុម Everton លោក Carlo Ancelotti ត្រូវ​បាន​គេ​រាយការណ៍​ថា…

ខណៈ​ដែល​កីឡាករ Zlatan Ibrahimovic ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​កាន់​ប្រទេស​អង់គ្លេស គ្រូបង្វឹក​ដែល​ទើបតែ​តែងតាំង​ថ្មី​របស់​ក្រុម Everton លោក Carlo Ancelotti ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​អះអាង​ថា​គាត់​ប្រហែលជា​ត្រូវ​ទូរស័ព្ទ​ទៅ Zlatan Ibrahimovic ភ្លាម ។

បន្ទាប់​ពី​ចែកផ្លូវ​គ្នា​ជាមួយ​ក្រុម LA Galaxy នៅ​លី​គ Major League Soccer អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្លិប​មួយ​ចំនួន​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។ បិសាច​ក្រហម និង Everton ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ទិស​ដៅ​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​បុរស​វ័យ​៣៨​ឆ្នាំ ប៉ុន្តែ​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Everton លោក Ancelotti បាន​អះអាង​ថា​គាត់​នឹង​ទូរស័ព្ទ​ទៅ​មិត្ត​ចាស់​របស់​គាត់ ។

យោង​តាម​សម្តី​របស់​លោក Ancelotti តាម​រយៈ​សារព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា ៖ «Zlatan Ibrahimovic គឺជា​មិត្ត​ដ៏​ល្អ​ម្នាក់​របស់ខ្ញុំ​។ សំណាង​ណាស់​ដែល​ខ្ញុំ​បាន​បណ្តុះបណ្តាល​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​។ Ibrahimovic បាន​បញ្ចប់​រដូវ​កាល​របស់​គាត់​នៅ​សហរដ្ឋអាមេរិក​ហើយ​ខ្ញុំ​មិនដឹង​ថា​តើ​គំនិត​របស់​គាត់​ជា​អ្វី​ទេ ។ ខ្ញុំ​ត្រូវ​ទួ​រ​ស័ព្ទ​ហៅ​គាត់ ។ ប្រសិនបើ​គាត់​ចង់​មក Liverpool កំសាន្ត​នោះ គាត់​អាចម​កបាន តែ​មិនមែន​មក​លេង​បាល់​នោះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​របស់​គាត់​លេង​ឱ្យ​ក្លិប Galaxy នៅ​សហរដ្ឋអាមេរិក Ibrahimovic បាន​រក​គ្រាប់​បាល់​បាន ៥៣​គ្រាប់ និង​ជួយ​ទាត់ Assist បាន ១៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥៨​លើក ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ