ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Legend ក្លិប​បិសាច​ក្រហម Michael Owen សរសើរ Paul Pogba ពេញ​មួយ​ទំហឹង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Pogba ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​សម្រាក​ព្យាបាល​របួស​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ចាប់តាំងពី​ខែកញ្ញា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Pogba ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​សម្រាក​ព្យាបាល​របួស​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ចាប់តាំងពី​ខែកញ្ញា បន្ទាប់​ពី​ចូល​មក​ដល់​តង់​ទី​២ នៃ​ការ​បរាជ័យ​របស់ United ក្នុង​លទ្ធផល ២-០ នៅ​លើ​ទឹកដី Watford កាលពី​រសៀល​ថ្ងៃអាទិត្យ ។ វត្តមាន​របស់ Pogba បាន​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ភ្លាម​ៗ​សម្រាប់​ក្លិប​លោក Ole Gunnar Solskjaer ដែល​កំពុង​ខ្វះ​ការ​ច្នៃប្រឌិត ។ លោក Michael Owen សរសើរ Pogba ជា​ខ្សែបម្រើ​ដ៏​ល្អ ។

លោក Owen ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Manchester Evening News ថា ៖«​គាត់​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ខុស​ពី​គេ ។ កីឡាករ​ដែល​ខ្ញុំ​ពេញចិត្ត​តាំងពី​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​មក​មាន​ដូច​ជា Paul Scholes, Ryan Giggs, Steven Gerrard, (Zinedine) Zidane »​។ លោក​បាន​បន្ត​ថា ៖«​កីឡាករ​ខ្លាំង​ៗ​ដូច​ជា​ពួក​គេ គិត​បាន​លឿន​ជាង​មនុស្ស​ធម្មតា​។ គ្រាន់តែ​យើង​គិត​ឃើញ​ភ្លាម គេ​ចាប់ផ្តើម​ធ្វើ​បាត់​ទៅ​ហើយ​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ