ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​លើក​ទី​២ នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩៖ សមាគម​សម្ព័ន្ធ​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា នឹង​បើក​ពិធី​ពិព័រណ៍​នៃ​សម្ភារ​សំណង់ និង​គ្រឿង​ស​ងា្ហ​រឹម «​ផ្លូវ​១ ក្រវាត់​១»…

ភ្នំពេញ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩៖ សមាគម​សម្ព័ន្ធ​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា នឹង​បើក​ពិធី​ពិព័រណ៍​នៃ​សម្ភារ​សំណង់ និង​គ្រឿង​ស​ងា្ហ​រឹម «​ផ្លូវ​១ ក្រវាត់​១» ដែល​មាន​ទីតាំង​ពិព័រណ៍​នៅ ស​ណ្ឋ​គារ កាំ​បូ​ឌី​យ៉ា​ណា រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​ពិព័រណ៍​លើក​នេះ សមាគម​សម្ព័ន្ធ​បាន​បង្កើត វេទិកា​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន​ផលិត​សម្ភារៈ​សំណង់​នៅ​អាស៊ាន និង​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​ប្តូរ​បទ​ពិសោធន៍​គ្នា និង​ការ​ពិភាក្សា​អំពី​ឱកាស​អាជីវកម្ម​។

ពិធី​ពិព័រណ៍​នេះ បាន​អញ្ជើញ​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​សម្ភារៈ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា​ទាំងអស់​មក​ចូលរួម ដែល​ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការ​រចនា​បឋម លទ្ធកម្ម ការ​ត្រួតពិនិត្យ​ផលិតកម្ម វិស្វកម្ម និង​សម្ភារៈ​សំណង់​។ បន្ថែម​ពី​នេះ សមាគម​សម្ព័ន្ធ​បាន​សហការ​ជាមួយនឹង​វេទិកា​ធនធាន​ផ្សេង​ៗ​ទៀត តាម​រយៈ​ការ​ចែករំលែក​ព័ត៌មាន កា​រត​ភ្ជាប់​តម្រូវការ និង​ផ្គត់ផ្គង់​ដ៏​ច្រើន និង​មានគុណ​ភាព​ខ្ពស់ ដើម្បី​ផ្ដល់​សេវាកម្ម​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដល់​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ និង​ផ្ដល់​បណ្ដាញ​ទីផ្សារ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​។

ពិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ សមាគម​សម្ព័ន្ធ​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​កម្ពុជា ដោយ​ផ្អែក​លើ​គោលបំណង​បង្កើន​ការ​កត់សម្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ចូលរួម បង្កើត​ឱកាស​មួយ​ដ៏​ល្អ​ក្នុង​ការ​ផ្សាយ​គម្រោង និង​ផលិតផល​របស់​សមាជិក​ផង​ដែរ​។ ពិធី​នេះ ក៏​បាន​រៀបចំ​កន្លែង​តាំង​ពិ​ពរ​ណ៍​បង្ហាញ​នូវ​ផលិតផល​ដ៏​ល្អ​ប្រណីត ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​នឹង​គ្នា​រវាង​ក្រុមហ៊ុន​ចូលរួម និង​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ទីផ្សារ​ស៊ីជម្រៅ អ្នក​រៀបចំ​កម្មវិធី​បាន​ជ្រើសរើស​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​ល្បី​ៗ នៅ​កម្ពុជា ត​ភ្ចា​ប់​និង​ក្រុមហ៊ុន​ចូលរួម​តាំង​ពិ​ពរ​ណ៍​ល្បី​ៗ ដោយ​មាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ ជំរុញ​វេទិការ​មួយ​ដ៏​សំខាន់​សម្រាប់​វិស័យ​សម្ភារៈ​សំណង់​ក្នុង​ប្រទេស និង​ជា​សេវាកម្ម​មួយ​ដែល​មាន​ភាព​ច្នៃប្រឌិត និង​មានគុណ​ភាពល្អ​។ ហើយ​ក៏​ជា​បណ្ដាញ​ភា្ជ​ប់​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ការ​ទំនាក់ទំនង​គោលនយោបាយ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ក្នុង​វិស័យ​សេវាកម្ម​វិស្វកម្ម​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​។

វេទិការ​នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​នៃ​ភាវូបនីយកម្ម ភាព​ជំនាញ និង​កម្រិត​ទីផ្សារ នឹង​ព្យាយាម​ក្លាយជា​សមាគម​សម្ព័ន្ធ​ផ្សព្វផ្សាយ​មួយ ដែល​មានគុណ​ភាព​ខ្ពស់ មាន​ឥទ្ធិពល​សម្រាប់​វិស័យ​សម្ភារៈ​សំណង់ និង​គ្រឿង​សង្ហា​រឹម និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ