ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ឆបោក​ប្រាក់​ប្រមាណ​១៦​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នឹង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​នាំ​ខ្លួន​ប្រធាន​ក្រុមហ៊ុន​មួយ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នឹង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​នាំ​ខ្លួន​ប្រធាន​ក្រុមហ៊ុន​មួយ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ ដែល​ថា​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៉ែន សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ផង និង​ជា​ប្រធាន​ក្រុមហ៊ុន​ផង មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​មន្ត្រី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​រង​នូវ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ជាង​៨០​នាក់ លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រូបភាព​អូស​ទាញ​ជន​រង​គ្រោះ​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

សមត្ថ​កិច្ច​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​កន្លង​មកនេះ ជនសង្ស័យ​បាន​បើក​ក្រុមហ៊ុន​មួយ ហើយ​មាន​បើក​សាលាបង្រៀន​ជា​ភាសា​កូរ៉េ ដើម្បី​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ទីនោះ ។ ក្នុង​លក្ខ​ណ្ឌ​ជ្រើសរើស ក្រុមហ៊ុន​បាន​តម្រូវ​ឲ្យ​ពលករ​បង់ប្រាក់​មុន ដូច​ជា​ថ្លៃ​ការ​ស្នាក់​នៅ ថ្លៃ​បង្រៀន​ភាសារ​កូរ៉េ ថ្លៃ​សំបុត្រ​យន្តហោះ ។ ក្រុមហ៊ុន​បាន​កំណត់​ថ្ងៃខែ និង​ពេលវេលា ដើម្បី​នាំ​ពលករ​ចេ​ញ​ដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក៏​ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់ ស្រាប់តែ​ក្រុមហ៊ុន​មិន​បាន​នាំ​ពលករ​ចេញ​ទេ និង​ចេះ​តែ​ពន្យា​ពេល​រហូត លុះ​ពេល​ពលករ​ស្រាវជ្រាវ​ទៅ​ទើប​ដឹង​ថា ក្រុមហ៊ុន​នេះ​អត់​មានច្បាប់​អនុញ្ញាត​ពី​រដ្ឋាភិបាល ដើម្បី​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នោះ​ឡើយ ដូច្នោះ​ហើយ​បានជា​ដើមបណ្តឹង​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ