Hyundai លេង​មែនទែន​ក្នុង​វិស័យ​ឡាន​ហោះ


នា​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ហ៊ី​យ៉ា​ន់​ដាយ​បាន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​សាក​បើកបរ​រថយន្ត​គម្រូ RM19 ដែល​ជា​រថយន្ត​ប្រណាំង​មាន​ស្លាប​។ Hyundai ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៥ ដែល​ជា​គម្រោង​អាជីវកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​។

ផ្នែក​មួយ​នៃ​គម្រោង​នេះ គឺ​បង្កើត​យានជំនិះ​ហោះហើរ​ឯកជន ឬ​ក៏​ហៅ​ថា «PAV» តែ Hyundai មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​អ្វី​ពី PAV ទេ​។ តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ ដែល​ជា​កម្មវិធី​បង្ហាញ​ពី​គម្រោង​រថយន្ត​អគ្គិសនី​ឆ្នាំ​២០២០ អ្នក​សារព័ត៌មាន​បានឃើញ​រូបរាង​របស់​រថយន្ត​ហោះ​ហ្នឹងហើយ​។

រថយន្ត PAV នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្នែក Urban Air Mobility របស់ Hyundai ដែល​មាន​ឯកទេស​ខាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​របស់​អ្នកដំណើរ​។ ទោះបីជា​វា​នៅ​មាន​លក្ខណៈ​មិន​ទាន់​ពេញលេញ​ក៏​ដោយ PAV នឹង​បញ្ចេញ​រូបរាង​នៅ​ខែ​ក្រោយ​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី CES នៅ Las Vegas​ ។

Hyundai ពិពណ៌នា​ពី PAV ថា​គឺជា​កូនកាត់​រវាង​ឧទ្ធម្ភាគចក្រ និង​ឡាន​ហោះ​។ នៅ​ក្នុង​ទ្រឹស្តី ការ​ប្រើប្រាស់​រថយន្ត​ហោះ អាច​ជួយ​ដល់​ការ​កកស្ទះ​ចរាចរណ៍​លើ​ផ្លូវ និង ជួយ​ដល់​ផាសុកភាព​នៃ​អ្នកដំណើរ​។

គេ​នៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ​ចំពោះ​គម្រោង​របស់ Hyundai ទៅ​លើ​ការ​ផលិត PAV​។ ជា​ធម្មតា យន្តហោះ​គឺ​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ​ជា​ច្រើន មុន​ពេល​សម្រេច​ថា​ហោះ ដែល​នេះ​គឺ​ពិតជា​ពិបាក​មែនទែន​សម្រាប់​ការ​ហោះហើរ​ប្រចាំ​ថ្ងៃ​។ ម្យ៉ាងវិញទៀត គេ​នៅ​មិន​ទាន់​អាច​ប្រាកដ​ថា អ្នកបើកបរ​សព្វថ្ងៃ​នេះ អាច​បញ្ជា​ឡាន​ហោះ​បាន​ល្អ​នោះ​ទេ ព្រោះតែ​សូ​ម្បី​តែ​ឡាន​ធម្មតា ក៏​នៅ​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ៕

កែសម្រួលដោយ ៖ សំណាង

កិច្ចការជំនួញ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ