ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ផ្សារ​ព្រំដែន​ដួល​រលំ នាយក​រដ្ឋមន្ត្រី​ព្រ​មាន​ថា តំណែង​របស់​អភិបាលខេត្ត​ត្បូង​ឃ្មុំ​​ក៏​អស់​ដែរ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា​-​វៀតណាម និង​ជា​ផ្សារគំរូ​បរាជ័យ នោះ​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​ត្រូវ​ដក​ចេញ ។…

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា​-​វៀតណាម និង​ជា​ផ្សារគំរូ​បរាជ័យ នោះ​អភិបាលខេត្ត​ត្បូងឃ្មុំ​នឹង​ត្រូវ​ដក​ចេញ ។ សម្តេច​តេ​ជោ​បាន​ព្រមាន​បែប​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ផ្សារ​គំរូ​ដោះ​ដូរ​ទំនិញ​រវាងកម្ពុជា​និង​វៀតណាម នៅ​ព្រំដែន​កម្ពុជា​-​វៀតណា​ម ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ។ សម្តេចបញ្ជាក់​ថា បើ​ផ្សារ​គំរូ​នេះ​បរាជ័យ នោះ​ការ​បង្កើត​ផ្សារ​​ផ្សេង​ក៏​បរាជ័យ​ដែរ ដូច្នេះ​អភិបាលខេត្ត ត្រូវតែ​គិតគូរ​រឿង​នេះ បើ​មិន​ដូច្នេះ​ទេ​នឹង​ដក​ចេញពី​តំណែង ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ៖ «​ផ្សារ​នេះជា​ផ្សារ​គំរូ បើ​ផ្សារ​នេះ​បរាជ័យ ផ្សារ​ដែល​យើងគ្រោង​បង្កើត​ទៀត​ក៏​គ្មាន​វឌ្ឍនភាព​ទេ ។ អុ​ី​ចឹ​ងអភិបាលខេត្ត​នៅ​កន្លែង​នេះ​ត្រូវ​មើល​ផ្សារ​នេះ ។បើ​ផ្សារ​នេះ​បរាជ័យ លោក​ឯង​ក៏​មិន​អាច​ឈរជើង​នៅ​កន្លែង​នេះ​ទេ ខ្ញុំ​ដក​ចោល ។ យើង​និយាយ​គ្នា​ឲ្យ​ច្បាស់​» ។សម្តេច​តេ​ជោ​បាន​ព្រមាន​ថា តិច​លោ​ពេល​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ​យក​លុយ​ប៉ុណ្ណេះ នាំ​ចូល​យក​លុយ​ប៉ុណ្ណោះ រឿង​នេះ​ត្រូវ​និយាយ​ឲ្យហើយ ។ រឿង​នេះ​ជា​ប្រតិភូកម្ម បើ​មិន​អាច​គ្រប់គ្រង​បាន​គឺ​ចប់​ហើយ មិន​ចាំបាច់​មក​គ្រប់គ្រង​ខេត្ត​នេះ​ទៀត​ទេ ។

សម្តេច​តេ​ជោ​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទាំងអស់​ឲ្យ​ទៅជា​តំបន់​ទីផ្សារ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​ទៅ​ជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។ ជាកស្តែង​ជាង​៤០​ឆ្នាំ​មុន និង៤០​ឆ្នាំ​ក្រោយ យើង​ឃើញ​មានការ​អភិវឌ្ឍ​យ៉ាងណា ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​វៀតណាម​ព្រមព្រៀង​ជា​ផ្លូវការ​ទិញ​ស្រូវ​ពី​កម្ពុជា​៣០​ម៉ឺន​តោន ។ ដូច្នេះ សូម​​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការគ្រប់គ្រង​ឲ្យ​បាន​ទាំង​សងខាង ព្រោះថា​នៅ​កន្លែងនេះ ​ជា​កន្លែង​លក់ដូរ​មួយ ដែល​មាន​សណ្តាប់ធ្នាប់​និង​ត្រូ​ត​ពិនិត្យ​បាន ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​មិនមែន​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ដោះ​ដូរ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ទេ ។ មន្ត្រី​គយ និង​មន្ត្រី​អន្តោប្រវេសន៍ មិន​ត្រូវ​ធ្វើការ​រំខាន​ណាមួយ​ដល់​ប្រជា​ជន​រកស៊ី​នៅ​តំបន់​ផ្សារ​គំរូ​នេះ​ទេ ។ ប្រសិនបើ​មានការ​រំខាន​ណាមួយ​នៅ​តំបន់​នេះ ប្រជាពលរដ្ឋ​នឹង​បង្កើត​ច្រក​របៀប​រកស៊ី​ដោយ​ខ្លួនឯង ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​ជា​បញ្ហា​គ្រប់គ្រង​មិន​បាន ។ បើ​គ្រប់គ្រង​មិន​បាន នឹង​បើកដៃ​ឲ្យ​ឧក្រិដ្ឋជន​ធ្វើ​ចរាចរណ៍​គ្រឿងញៀន និង​ធ្វើ​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត​នៅ​តាម​ច្រក​នេះ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ