ជុំវិញ​ការ​បាត់បង់​កូន​ផ្សោត​អាយុ​ជាង​កន្លះ​ខែ


ខេត្តក្រចេះ​៖ កូន​ផ្សោត​ឈ្មោល​មួយ​ក្បាល មាន​ទំងន់​ជាង​១០​គីឡូក្រាម និង​មាន​អាយុជាង​កន្លះ​ខែ ជា​ផ្សោត​ដែល​ទើប​និង​កើត​ រស់នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ត្រូវ​បាន​សហគមន៍នេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ នៅត្រង់ចំណុច​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ​។

រាប់​ទាំង​ការ​ងាប់​របស់​កូន​ផ្សោត​ ដែល​ជា​ប្រភេទ​ឋ​និក​សត្វ​ទឹកសាប​ដ៏​កម្រ​មួយ​ក្បាល​នេះទៀត គឺជា​ការ​ងាប់​របស់​ផ្សោត​ក្បាល​ទី​៧​ហើយ ​ក្នុង​ឆ្នាំ​២០១៩​នេះ ខ​ណៈ​ចំនួន​ការ​កើត​របស់ផ្សោត​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​១៣​ក្បាល​។

ជុំវិញ​ការ​ងាប់​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​ដែរ គឺ​នៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការ​ជាក់លាក់ ណាមួយ​បង្ហាញ​ពី​មូលហេតុ​ថា​ ងាប់​ដោយសារ​អ្វី​នៅឡើយ​នោះ​ទេ​។ តែបើ​តាម​ការ​សន្និដ្ឋានរបស់​សហគមន៍​នេសាទ​បាន​អះអាង​ថា សត្វ​ផ្សោត​តូច​មួយ​ក្បាល​នេះ គឺ​ងាប់​ដោយសារ​តែបា​របស់​វា​ខាំ​។

ប្រធាន​ឆ្មាំ​អភិរក្ស​និង​ជា​អនុ​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក ម៉ុ​ក ពន្លក បាន ថ្លែង​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​២៥ ​ធ្នូ នេះ​ថា ខាង​ជំនាញ​របស់​លោក ក៏​ដូច​ជា​ខាង​ជំនាញ​របស់​អង្គ ការ​ជា​ដៃគូ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ លោក​សំណាក​ផ្សោត​មួយ​ក្បាល​នេះ​ដើម្បី​រក​មូលហេតុ​នៃ ការ​ងាប់​ឲ្យ​ឃើញ​ពិតប្រាកដ ។

បើ​តាម​លោក ម៉ុ​ក​ពន្លក បាន​បញ្ជាក់​ក្រោយ​ការ​ពិនិត្យ​នៅ​លើ​ដងខ្លួន​សំណាក​ផ្សោត​នេះ រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​បណ្តាល​មក​ពី​ការ​ធ្វើ​នេសាទ​នោះ​ទេ​។ តែ​នៅ​ជុំវិញ បរិវេណ​មាត់​របស់​វា​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ស្នាម់​ជាំ​ឈាម​ដោយ​សង្ស័យ​ថា អាច​ត្រូវ​បា របស់​វា​ខាំ​បោក​ក្រ​វ៉ា​ត់ ទៅ​ត្រូវ​ជាម​យ​យ​និង​ថ្ម​ទើប​បណ្តាល​ឲ្យ​ងាប់​។

បើ​តាម​លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ជា​នាយ រង​ខណ្ឌ​រដ្ឋបាល​ជលផល លោក​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​ទន្លេ មេគង្គ​ខេត្តក្រចេះ​មាន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់ នេះ​សព្វថ្ងៃ​កំពុង​តែ​រស់នៅ តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ​។

អន្លង់​ទាំង នោះ​មាន​ដូច​ជា អន្លង់​ខ្សាច់ ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើនជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ ៣០​ក្បាល​។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ