ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យថា លោក​រដ្ឋមន្ត្រី​អប់រំ​មិន​បាន​ហាម​សិស្ស និយាយ​រឿង​នយោបាយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុ​វាចា បានបញ្ជាក់​ថា ក្នុង​កិច្ ចប្រជុំ​ជាមួយ​សមាជិក​ឧត្តម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុ​វាចា បានបញ្ជាក់​ថា ក្នុង​កិច្ ចប្រជុំ​ជាមួយ​សមាជិក​ឧត្តម ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ លោក​រដ្ឋមន្ត្រីមិន​បាន​ហាមឃាត់​សិស្ស​
មិន​ឲ្យ​និយាយ​ពី​បញ្ហា​នយោបាយ​នៅ​សាលារៀន​ទេ គឺ​គ្រាន់តែ​បញ្ជាក់​ថា​សាលា​គឺជា​កន្លែង​អព្យាក្រឹត ។

លោក រស់ សុ​វាចា បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​នោះ​លោក​បណ្ឌិតសភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​ហាម​ទេ ប៉ុន្តែ​លោក​បានបញ្ជាក់​អំពី​អ្វី​ដែល​ក្រសួង​ធ្វើ​នេះ គឺ​យោង​ទៅ​តាមច្បាប់​ស្តី​ពី​ការ​អប់រំ​ដែល​ចែង​ថា គ្រឹះ​ស្ថានសិក្សា​ជា​កន្លែង​អព្យាក្រឹត​» ។

លោក​បាន​បន្ថែម​ថា ចំណុច​ហាម​នេះ​ជា​សំណួ​រ ចំណែក​ការ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា មិនមែន​ជា​ការ​ហាម​ទេ គឺជា​ការ​បញ្ជាក់ប្រាប់​ថា អ្វី​ដែល​ធ្វើ​នោះ​គឺ​ក្រសួង​យោង​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​អប់រំ​ដែល​ចែង​ថា គ្រឹះស្ថានសិក្សា​ជា​កន្លែង​អា​ព្យា​ក្រឹ​ត ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​នេះ​គឺ​បន្ទាប់​ពី​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ​កន្លង​មក​ថា ក្នុង​កិច្ចប្រជុំជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​និង​ពិគ្រោះ​យោបល់ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់​ថា «​សិស្ស​មិន​អាច​ជជែក​គ្នា​បាន​ទេ​អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន ពីព្រោះ​ច្បាប់​បាន​ហាមឃាត់ ហើយ​សាលារៀន​គឺជា​កន្លែង​អព្យាក្រឹត ដូច្នេះ​បើ​ចង់​ឲ្យ​សិស្ស​ជជែក​គ្នា​អំពី​រឿង​នយោបាយ​បាន​នៅ​ក្នុង​សាលារៀន​គឺត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​ហាមឃាត់​នោះ​ចោល​ជា​មុន​សិន​» ។

បើ​តាម​លោក ពេជ្រ ស្រស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ​កន្លង​មក គឺ​លោក​បាន​សួរ​ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ចំនួន​៦​សំណួរ​ដូច​ជា ៖
១-​សុំ​ឲ្យ​សិស្សសាលា​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ នៅ​ពេល​ម៉ោង​សម្រាក​ក្នុង​សាលារៀន ប្រសិនបើ​ពួក​គេ​ចង់​ជជែក​គ្នា ។

២-​កំណត់​ស្ថានភាព​ជាក់ស្តែង​ក្នុង​ការ​រៀន​គួរ និង​គួរ​បញ្ឈប់​ការ​រៀន​គួរ​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​ងាក​មក​ពង្រឹងគុណភាព​នៃ​ការ​បង្រៀន​ក្នុង​ម៉ោង​របស់​រដ្ឋ​វិញ ពីព្រោះ​ថា ការ​រៀន​គួរ​ខុស​របៀប​បែប​នេះ ធ្វើ​ឲ្យ​មាតាបិតា​សិស្ស​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន ដោយហេតុ​កូនសិស្ស​ត្រូវ​គ្រូ​បង្ខំ​ឲ្យ​រៀន​គួរ​តាម​រយៈ​ការ​ដាក់​ពិន្ទុ​ទាប ឬ​ធ្លាក់​តែ​ម្តង បើសិនជា​កូនសិស្ស​នោះ​មិន​រៀន​គួរ កត្តា​នេះ​ធ្វើ​ឲ្យ​កូនសិស្ស​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​យក​ទៅ​រៀន​គួរ ។

៣-​បង្កើត​នូវ​កម្មវិធី​ពិនិត្យ​ទឹកនោម​សិស្ស​នៅ​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​ស្វែងរក​សារធាតុ​ញៀន​រៀង​រាល់​៣​ខែ​ម្តង​សម្រាប់​ជំហាន​ដំបូង គឺ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​សិស្ស​សេព​គ្រឿងញៀន ។

៤-​រឹត​បន្តឹង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​៩ ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​ពី​ថ្នាក់​អនុ​វិទ្យាល័យ​ទៅ ក្នុង​ការ​ធានា​នូវ​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស និង​បង្កើន​គុណភាព​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

៥-​ពង្រឹងគុណភាព​របស់​គ្រូបង្រៀន​នៅ​ក្នុង​ម៉ោង​បង្រៀន​រដ្ឋ ដើម្បី​លុប​បំបាត់​ការ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​យក​លុយ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​សិស្ស​កាន់តែ​ក្រីក្រទៅ​ៗ នាំ​ឲ្យ​ពួក​គាត់​បញ្ឈប់​កូន​មិន​ឲ្យ​ទៅ​រៀន​បន្ត​ទៀត ។

៦-​ខ្ញុំ​ស្នើ​សុំ​រដ្ឋមន្ត្រីក្រសួង​អប់រំ ជួយ​ដំឡើង​ប្រាក់ខែ​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ យ៉ាងតិច​គឺ​២​លាន​រៀល​ក្នុង​១​ខែ ដើម្បី​លុប​បំបាត់​នូវ​ការ​យក​ថវិកា​ពី​កូនសិស្ស​មិន​សម​ហេតុផល នៅ​បណ្តា​សាលារៀន​មួយ​ចំនួន និង​ដើម្បី​បង្កើន​នូវគុណភាព​នៃ​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​មាន​ហេតុផល​ដាក់​ទណ្ឌកម្ម​ទៅ
លើ​លោកគ្រូ​អ្នកគ្រូ​ណាមួយ ដែល​មិន​ខំ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​ក្នុងម៉ោង​រដ្ឋ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ