ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​លោក កឹ​ម សុខា ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​ច្បាប់​កោះហៅ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូលខ្លួន​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​ច្បាប់​កោះហៅ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូលខ្លួន​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

យោង​តាម​ដីកា​កោះហៅ​របស់​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩ ធ្នូ ហើយ​បាន​ចេញផ្សាយ​ជា​សាធារណ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា យើង វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២.​រ ចុះ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ បានឃើញ​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​ត​» ដ​.​ដ ចុះ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

តុលាការ​បាន​បន្ត​ថា បានឃើញ​ដីកា​សម្រេច​ចាត់តាំង​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ការ​កំណត់​កាលបរិច្ឆេទ​សវនាការ លេខ ២៩ ដ​.​ស​.​ស​/១៩ ចុះ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បង្គាប់​ឈ្មោះ កឹ​ម សុខា (​ឋានៈ​ជា​ជនជាប់ចោទ​) ឲ្យ​ចូល​មក សាលាដំបូង​រាជធានី​ភ្នំពេញ (​សាល​សវនាការ​ទី​១ ) នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ជា​កំហិត ដើម្បី​ចូលរួម​សវនាការ​អំពី​អង្គហេតុ​ដែល​បាន​ចោទប្រកាន់​មក​លើ​ខ្លួន ។

តុលាការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ភូ​យ សៅ ជា​ប្រធាន​ក្រុមប្រឹក្សា លោក សេង លាង ជា​ចៅក្រម​ប្រឹក្សា​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ក្រឡាបញ្ជី​សវនាការ​លោក ជ័យ​វាសនា ។ លោក វង្ស ប៊ុ​ន​វិសុទ្ធ បាន​ឲ្យ​ដឹង​ជនជាប់ចោទ កឹ​ម សុខា មាន​សិទ្ធិ​ទទួល​បាន​អំពី​លិខិត​ចោទប្រកាន់ និង​ដីកាកោះ​ឲ្យ​ចូលខ្លួន ។ សិទ្ធិ​បង្ហាញ​ភស្តុ​តាង​សំអាង​សាក្សី និង​សំណូមពរ​ផ្សេង​ៗ ។ សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​សិទ្ធិ​សុំ​ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ខ្លួន និង​សិទ្ធិ​និយាយ​សម្តី​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ