ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជា​អ្នកដឹង​នូវ​ឧបការគុណ

4 ឆ្នាំ មុន

មង្គលសូត្រ​ទី​២៥​ព្រះ​ភគវា​ត្រាស់​សម្តែង​ថា កតញ្ញុតា ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន​ជា​មង្គល​ដ៏​ឧត្តម ។ បុគ្គល​កតញ្ញូ​ដែល​បាន​តបស្នង​សងគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល ។ ឯ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នក​ដទៃ​ឈ្មោះ​ថា បុព្វការី…

មង្គលសូត្រ​ទី​២៥​ព្រះ​ភគវា​ត្រាស់​សម្តែង​ថា កតញ្ញុតា ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន​ជា​មង្គល​ដ៏​ឧត្តម ។

បុគ្គល​កតញ្ញូ​ដែល​បាន​តបស្នង​សងគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល ។ ឯ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នក​ដទៃ​ឈ្មោះ​ថា បុព្វការី ។ មាតាបិតា​ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើត ព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ​ធីតា ។

ព្រះសម្មាសម្ពុទ្ធ​ជា​បុព្វការី​របស់​ពុទ្ធបរិស័ទ​និង​មនុស្ស​សត្វ​ទាំងឡាយ ព្រោះ​ព្រះ​អង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះទុក្ខ គឺ​អដ្ឋង្គិក​មគ្គ ដើម្បី​មនុស្ស សត្វ ទេវតា​ទាំងអស់ ។

ហេតុនេះ​ទើប​លោក​ពោល​ថា ការ​ខិតខំ​កសាង​ខ្លួន​ឱ្យ​បានជា កតញ្ញូ​កតវេទី​បុគ្គល​ផង ទាំង​បុព្វការី​បុគ្គល​ផង ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ