ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ចំពោះ​របស់​ដែល​មាន​ជា​មង្គល​ជីវិត

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​២៤ ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា សន្តុដ្ឋី ច សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែល​មាន ជា​មង្គល​ដ៏​ឧត្តម ។ សេចក្តី​សន្តោស​ចំពោះ​របស់​ដែល​មាន​ក្នុង​ទី​នេះ​បាន​ដល់​សភាព​នៃ​ចិត្ត​ដែល​ត្រេកអរ​ទៅ​តាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព​របស់​ខ្លួន​ដែល​មាន ។…

នៅ​ក្នុង​មង្គលសូត្រ​ទី​២៤ ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា សន្តុដ្ឋី ច សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែល​មាន ជា​មង្គល​ដ៏​ឧត្តម ។

សេចក្តី​សន្តោស​ចំពោះ​របស់​ដែល​មាន​ក្នុង​ទី​នេះ​បាន​ដល់​សភាព​នៃ​ចិត្ត​ដែល​ត្រេកអរ​ទៅ​តាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព​របស់​ខ្លួន​ដែល​មាន ។ ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​បំពេញការងារ​ឱ្យ​អស់ពី​សមត្ថភាព​និង​សក្តានុពល​របស់​ខ្លួន ប៉ុន្តែ​ការ​ដែល​បាន​សម្រេច​សមតា​ម​បំណង​ប៉ុណ្ណា​នោះ ក៏​តោង​ចេះ​ឱ្យ​តម្លៃ​និង​ពេញចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើ​មនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះ​ពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ ។

ម្យ៉ាងទៀត​រឿង​ពិត​ក្នុង​លោក​តែងតែ​មានការ​មិន​សមបំណង​ជា​រឿយ​ៗ ហេតុនេះ​ដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មាន​ក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការ​ពិត និង​ស្កប់ស្កល់​ចំពោះ​អ្វី​ដែល​បាន​មក​ពី​ការ​ខិតខំ​របស់​ខ្លួន ។

បុគ្គល​ដែល​មាន​សន្ដាន​ចិត្ត​សន្ដោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន រហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅ​ពេល​ដែល​ខ្លួន​មាន​លាភ យសស័ក្តិ ទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់ខ្លួន​ក្រខ្សត់​បាត់យស​ស័ក្តិ​ក្តី ។ ដូច្នេះ​ការ​ព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យ​បានជា​ចិត្ត​សន្ដោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ