ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរទេសចរណ៍អះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីបម្រើបងប្អូនជា
ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ដែលនឹងឈានមកដល់ថ្ងៃនាពេលខាងមុខ នៅ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៤ ធ្នូ គឺនៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបុណ្យចូលឆ្នាំ សា កលនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងនៅលើពិភពលោក បាននឹងកំពុងរៀបចំផ្ទះសម្បែង ទទួល ស្វាគមន៍ឆ្នាំថ្មី និងក៏គ្រោងដើរកម្សាន្តនៅទីកន្លែងនានាផងដែរ ។
ជាក់ស្តែង នៅខេត្តព្រះសីហនុ ក៏មិនខុសពីខេត្តដទៃនោះទេ អាជ្ញាធរខេត្តបាននឹងកំពុងរៀបចំកម្មវិធីផ្សេងៗដើម្បីចូលរួមអប់អរឆ្នាំថ្មី ក្នុងនោះ នៅតាមតំបន់ឆ្នេរសំខាន់ៗ គឺឆ្នេរអូឈើទាល និងឆ្នេរឯករាជ្យ និងតាមបណ្តាកោះ ។
យោងតាមប្រភពពីលោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានថ្លែងថា ក្នុងពិធីបុណ្យចូលឆ្នាំសាកលនាឆ្នាំនេះ ដើម្បីបំរើអារម្មណ៍ដល់ភ្ញៀវទេសចរ ដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ គឺបានរៀបចំកម្មវិធីកំសាន្តជាច្រើនតាមមាត់សមុទ្រ ដោយក្នុងនោះ មានការប្រគំតន្ត្រីនិងតាំងលក់ទំនិញនៅឆ្នេរឯករាជ្យ ។
នៅតាមឆ្នេរមួយចំនួន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីទេសចរណ៍បានបានដាក់ទង់ ពោងកំណត់តំបន់ហាមឃាត់ មិនឱ្យក្រុមម៉ូតូទឹកចូលជិតភ្ញៀវទេសចរ ដែលកំពុងមុជទឹកឡើយ ។ ក្រុមការងារជំនាញបានធ្វើការផ្សព្វផ្សាយ អប់រំដល់អាជីវករ ក្នុងការត្រៀមខ្លួន ទទួលភ្ញៀវទេសចរអោយបានល្អទាំងសេវាកម្ម ស្នាក់នៅ ទាំងសេវាកម្មម្ហូបអាហារ ជាដើម។ល។ ដោយឡែក មុខ ទំនិញ ម្ហូបអាហារ គិតមកត្រឹមព្រឹកថ្ងៃទី២៤ ធ្នូ នៅក្នុងផ្សារលើក្រុងព្រះសីហនុ និងផ្សារនានាក្នុងខេត្តព្រះសីហនុ ទំនិញម្ហូបអាហារគ្រឿងសមុទ្រ ពុំមានការឡើងថ្លៃទៀតនោះទេ ដូចជា បង្គារ ក្តាម មឹក ត្រី។
ដោយឡែក ចំពោះបញ្ហា ផ្ទះសំណាក់ សណ្ឋាគារវិញ គិតមកដល់ ត្រឹមថ្ងៃទី២៤មេសារនេះផងដែរ គឺតម្លៃបានចុះមកវិញដែលប្រជាពលរដ្ឋ និង ភ្ញៀវទេសចរអាចទទួលយកបាន ដោយក្នុងមួយបន្ទប់ឡើងចន្លោះ ពី១៥ដុល្លារ ទៅ២៥ដុល្លា ខណៈពីមុនបានឡើងដល់មួយបន្ទប់ (៣០ទៅ៤០ដុល្លារ)ឯណោះ ។
ចែករំលែកព័តមាននេះ