ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​ក្នុងផ្ទះសំណាក់នៅភូមិបាវិតកណ្តាល​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកក​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ក្នុងផ្ទះ​សំណាក់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន​នៅផ្ទះ​សំណាក់​ដែល​មាន​យីហោ​ម៉ា​ឡៃ មាន​កម្ពស់​៤​ជាន់ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកក​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ក្នុងផ្ទះ​សំណាក់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន​នៅផ្ទះ​សំណាក់​ដែល​មាន​យីហោ​ម៉ា​ឡៃ មាន​កម្ពស់​៤​ជាន់ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ផ្ទះសំណាក់​កើតហេតុ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​លូ ឈិ​ន​អៀន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បានអោយ​ដឹង​ថា ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះសំណាក់​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ក្នុងផ្ទះ​សំណាក់​មួយ​ចំនួន ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​នោះ​ដែរ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​បា​វិត​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វណ្ណ សុ​មុន្នី អភិបាលរង​នៃ​គណ​:​អភិបាលក្រុង​បា​វិត បាន​ចុះ​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​។

សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៣​រថយន្ត​ ។​ ចំណែក​មូលហេតុ​នាំ​ឲ្យ​មានការ​ឆាបឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ទូទឹកកក​ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឡើង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ