ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ និង​ខូចគុណភាព​ជាង​១០​គីឡូក្រាម

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ…

ខេត្ត​ប៉ៃលិន ៖ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ ដែល​តាំង​លក់​នៅ​តាម​តូប​នានា ដើម្បី​ទប់ស្កាត់​ទំនិញ​ហួស​សុពលភាព ខូចគុណភាព លើ​ចំនី​អារ​ហារ​បរិភោគ​ដើម្បី​លើកកម្ពស់​សុខុមាលភាព អ្នក​ប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នា​ឱកាស​នោះ​ដែរ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ដកហូត​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព​១៤​គីឡូក្រាម ក្នុង​នោះ​រួម​មាន ស្ករ​គ្រាប់​ចំនួន​១០៦​កញ្ចប់ ដើម្បី​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ ។

លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​រក​ទំនិញ គ្មាន​គុណភាព ហួស​កាលបរិច្ឆេទ និង​ប្រើប្រាស់​ជាតិ​គីមី គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​កាលកំណត់​នោះ​ឡើយ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ខ្ពស់​ចំពោះ​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ថា ទំនិញ​ដែល​មន្ត្រី​លោក​តែង​ធ្វើ​សកម្មភាព​ពិនិត្យ​ជា​ប្រចាំ គឺ​ពិនិត្យ​ទៅ​លើ​កាលបរិច្ឆេទ សំបក​វេច​ខ្ចប់ រួម​ទាំង​ពិនិត្យ​រកសារ​ធាតុគីមី នៅ​លើ​បន្លែ​ត្រី​សាច់ ជាដើម ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ចរាចរណ៍​ទំនិញ​ដែល​ខូចគុណភាព និង​មាន​សារធាតុ​គីមី ជា​ពិសេស​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​ពលរដ្ឋ​និង​អាជីវករ​ទាំងអស់​ឲ្យ​បាន​យល់​ដឹង​ពី​ប្រភេទ​ទំនិញ ដែល​គ្មាន​គុណភាព​ផង​ដែរ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​លើក​ឡើង​ថា អគ្គនាយក​កាំកុងត្រូល បាន​ដើរតួរ​នាទី​សំខាន់ ក្នុង​ការ​ទប់ស្កាត់ និង​ប​ង្រា្ក​ប​ការ​លប​លួច​នាំ​ចូល​, ការ​ផលិត​, ការ​ចែកចាយ​, ម្ហូបអាហារ​ពុំ​មាន​សុវត្ថិភាព ដែល​ជនខិលខូច​នាំ​ចូល​មក​លក់ដូរ និង​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​សុវត្ថិភាព​ម្ហូបអាហារ ។ ដូច្នេះ​ហើយ សូម​អោយ អាជីវករ​លក់​នៅ​តាម​បណ្តា​តូប​នានា មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច និង​កុំ​គិតតែ​ពី​ផល​ចំណេញ​ជា​ធំ និង​សុំ​អោយ​រួម​គ្នា​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​គោរព​បទដ្ឋាន​បច្ចេកទេស ក្នុង​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​លើ​ទីផ្សារ ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​សំនូមពរ​ដល់​អាជីវករ​ទាំងអស់ និង​អ្នក​ប្រើប្រាស់ ត្រូវ​រួម​គ្នា​លុប​បំបាត់​ការ​ដាក់​តាំង​លក់ និង​ប្រើប្រាស់​ទំនិញ ខូចគុណភាព ឬ​ទំនិញប្រើប្រាស់​សារធាតុ​គីមី ព្រោះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង សម្រាប់​សុខភាព​រស់នៅ​ជីវភាព​ប្រចាំ​ថ្ងៃ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ