ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ប្រទេស​ ​ពង្រឹង​ទំនាក់​ទំនង​គ្នា​ក្នុង​វិស័យ​ជាច្រើន

4 ឆ្នាំ មុន

ប្រទេស​ចិន​-​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ មេដឹកនាំ​កូរ៉េ​ខាងត្បូង ចិន​និង​ជប៉ុន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៤​ធ្នូ​ការ​ជួប​គ្នា​កំពូល ដើម្បី​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​វិស័យ​ជា​ច្រើន​។ ក្នុង​ការ​ជួប​គ្នា​កំពូល​នេះ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​មួយ​រវាង​បណ្ដា​មហាអំណាច​តំបន់​ដោយ​លោក​ពោល​ថា…

ប្រទេស​ចិន​-​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ មេដឹកនាំ​កូរ៉េ​ខាងត្បូង ចិន​និង​ជប៉ុន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៤​ធ្នូ​ការ​ជួប​គ្នា​កំពូល ដើម្បី​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ក្នុង​វិស័យ​ជា​ច្រើន​។

ក្នុង​ការ​ជួប​គ្នា​កំពូល​នេះ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​មួយ​រវាង​បណ្ដា​មហាអំណាច​តំបន់​ដោយ​លោក​ពោល​ថា មហាអំណាច​តំបន់​ទាំងនេះ​មាន​ក្ដី​ស្រមៃ​ដូច​គ្នា​លើក​ស្ទួយ​ពិភពលោក​ឲ្យ​រុងរឿង​ស្ថិត​ស្ថេរ​។

ពេល​ចាប់ផ្ដើម​ការ​ជួប​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ​និង​នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI KEQIANG លោក​MOON បន្ត​ថា លើ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ យើង​ជា​សហគមន៍​មួយ​ដែល​ផ្សារ​ភ្ជាប់​គ្នា​តាម​រយៈ​វាសនា​រួម​មួយ​។

ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល CENTURY CITY NEW INTERNATIONAL CONVENTION CENTER នៃ​ទីក្រុង​CHENGDU​ចិន មេដឹកនាំ​កូរ៉េ​ខាងត្បូង​អះអាង​ទៀត​ថា ខ្ញុំ​សង្ឃឹម​ដែល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៣ នឹង​ត្រូវ​ពង្រឹង​ថែម​ទៀត​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំង​៣​នេះ អាច​អភិវឌ្ឍន៍​រួម​គ្នា ចែករំលែក​ការងារ​គ្នា​និង​មាន​ប្រព័ន្ធ​សហការ​គ្នា​។

លោក​បន្ត​ថា​ការ​ក្រឡុក​នៃ​សករាជ​គាំពារ​និយម ការ​ផ្លាស់​ប្ដូរ​បរិយាកាស​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ទាមទារ​កិច្ច​សហប្រតិបត្តិការ​មួយ​កាន់់តែ​រឹង​មាំ​ថែម​ទៀត​រវាង​ប្រទេស​ទាំង​៣​។

ម្យ៉ាងទៀត​ក្រោយ​ការ​ជូ​ប​គ្នា​កំពូល​នេះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថ្លែង​នា​ថ្ងៃ​ទី​២៤​ធ្នូ​ថា ចិន កូរ៉េ​ខាងត្បូង​និង​ជប៉ុន បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា ដើម្បី​ជម្រុញ​ការ​ចរចា​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ