ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបសាំ​យ៉ុ​ង​ដឹក​គ្រោងទ្វារ​កែ​ច្នៃ​ ឆ្ពោះ ទៅ​ច្រក​អូ​រយ៉ា​ដាវ​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​គិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ដឹកគ្រោងទ្វារ​កែ​ច្នៃ​ពាក់កណ្ដាល​សម្រេច​ចំនួន​៦​សន្លឹក​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​ប្រគល់​ឱ្យ​មេព្រៃ ។ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល ចំណុច​ឡើង​ទួល​អូរ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ…

ខេត្ត​រត​គិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ដឹកគ្រោងទ្វារ​កែ​ច្នៃ​ពាក់កណ្ដាល​សម្រេច​ចំនួន​៦​សន្លឹក​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​ប្រគល់​ឱ្យ​មេព្រៃ ។ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល ចំណុច​ឡើង​ទួល​អូរ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ខេត្តរតនគិរី ។

កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ក្នុង​ការ​បង្ក្រាប​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​មឿង មិត្ត អនុប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត ។ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-១១៩៤ ដែល​បាន​ដឹក​ទ្វារ​ចំនួន​៦​សន្លឹក​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ស្មើនឹង​០,៤៤៨​ម៉ែត្រគូប ។

ការ​បង្ក្រាប​នោះ​ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ទេ ហើយ​រថយន្ត និង​វត្ថុ​តាង​ត្រូវ​បាន​កងរ​ាជ​អាវុធហត្ថ​ខេត្ត​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ