ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីសាកល្បង​អី​ុ​ន​ធើ​រ​ណេ​ត​អធិប​តេយ្យ​​របស់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ២០១៩ ​ត្រូវ​វាយតម្លៃ លើ​ការ​សាកល្បង​បណ្ដា​ឧបករណ៍​ដែល​អាច​ការពារ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន ពី​បណ្ដា​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ពិភព​លោក ហើយ​ធានា​កិច្ច​ដំណើរការ​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន ក៏​ទោះ​ក្នុង​ករណី​មាន​សង្គ្រាម​ព័ត៌មានវិទ្យា​លើ​ពិភពលោក​។…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ២០១៩ ​ត្រូវ​វាយតម្លៃ លើ​ការ​សាកល្បង​បណ្ដា​ឧបករណ៍​ដែល​អាច​ការពារ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន ពី​បណ្ដា​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ពិភព​លោក ហើយ​ធានា​កិច្ច​ដំណើរការ​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន ក៏​ទោះ​ក្នុង​ករណី​មាន​សង្គ្រាម​ព័ត៌មានវិទ្យា​លើ​ពិភពលោក​។

ការ​សាកល្បង​ឧបករណ៍​ទាំងនេះ ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ ដែល​ចូល​ជា​ធរមាន​កាលពីដើម​ខែវិច្ឆិកា ដោយ​មនុស្ស​មួយ​ចំនួន​មានការ​ភ័យ​ខ្លាច​ថា យក​ឧបករណ៍​ទាំង​នោះ ប្រើប្រាស់​ក្នុង​គោលដៅ​ត្រួតពិនិត្យ​។ នោះ​ជា​ការ​សាកល្បង​ដែល​ធ្វើ​ក្នុង​បណ្ដា​តំបន់​ពិសេស លើ​បណ្ដា​យន្តការ​នៃ​ប្រតិកម្ម​ដែល​គំរាមកំហែង​ដល់​កិច្ច​ដំណើរការ​ប្រកបដោយ​ស្ថេ​រ​ភាព​និង​សន្តិសុខ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​រុ​ស្ស៊ី​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​គមនាគមន៍​រុ​ស្ស៊ី​។

ទួ​រ​ទស្សន៍​រដ្ឋ​រុ​ស្ស៊ី ​ROSSIYA24 ដែល​ដកស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​គមនាគមន៍​លោក​អា​ឡិច​សី​សូ​កូ​ឡូ​វ​រៀបរាប់​ថា ការ​សាកល្បង​ធ្វើ​រួច​ហើយ​ក្នុង​កម្រិត​ផ្សេង​ៗ ចាប់តាំងពី​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ។

គោលបំណង​គឺ​ធានា​ដល់​ស្ថេ​រ​ភាព​នៃ​កិច្ច​ដំណើរការ​អ៊ី​ន​ធើ​រ​ណេ​ត​ក្នុង​ដែនដី​រុ​ស្ស៊ី ក្នុង​គ្រប់​កាលៈ​ទេសៈ យោង​តាម​វិមាន​ក្រឹម​ឡាំង​ថា ច្បាប់​នេះ​មាន​គោលដៅ​ការពារ​ផ្នែក​រុ​ស្ស៊ី ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ក្នុង​ករណី​មានការ​ដាច់​ការ​ទាក់ទង​ជាមួយ​បណ្ដា​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត​ពិភពលោក ស្ថិត​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។

គោលបំណង​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​បណ្ដា​សេវាកម្ម​រដ្ឋ​និង​បណ្ដា​ធនាគារ​រុ​ស្ស៊ី​​អាច​នៅ​តែ​ដំណើរការ​បាន ក្នុង​ករណី​មាន​សង្គ្រាម​ឬ​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដោយ​​ទ្រង់ទ្រាយ​ធំ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ