ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សណ្តាប់ធ្នាប់​ផ្លូវជាតិ​លេខ​៤ ត្រង់​ទីប្រជុំជន​ផ្សារ​វាល​រេញ នៅ​តែ​ជា​ចំណុចក្តៅ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សណ្តាប់ធ្នាប់​ផ្លូវជាតិ​លេខ​៤​ចំណុច​ប្រជុំជន​ផ្សារ​វាល​រេញ នៅ​តែ​ជា​ចំណុចក្តៅ​របស់​អាជ្ញាធរ ទោះបីជា​បច្ចុប្បន្ន​នេះ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នោះ​មាន​ភាពល្អ​ប្រសើរ​យ៉ាងណា​ក៏​ដោយ ។ លោក សួន គឹ​ម​សំ អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បាន​ដឹកនាំ​កំលាំង​ចុះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ សណ្តាប់ធ្នាប់​ផ្លូវជាតិ​លេខ​៤​ចំណុច​ប្រជុំជន​ផ្សារ​វាល​រេញ នៅ​តែ​ជា​ចំណុចក្តៅ​របស់​អាជ្ញាធរ ទោះបីជា​បច្ចុប្បន្ន​នេះ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នោះ​មាន​ភាពល្អ​ប្រសើរ​យ៉ាងណា​ក៏​ដោយ ។

លោក សួន គឹ​ម​សំ អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បាន​ដឹកនាំ​កំលាំង​ចុះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ​នេះ​បានអោយ​ដឹង​ថា នៅ​ចំណុច​នេះ​ទោះបីជា​ប្រចាំ​ថ្ងៃ​មានកំ​លាំង​ប្រការ​រៀបចំ​ក៏​ដោយ តែ​យ៉ាងណា​ត្រូវ​តែ​ចុះ​ពង្រឹង​បន្ថែម​ទៀត ដើម្បី​រក្សា​ស្ថានភាព​អោយ​នៅ​មាន​សណ្តាប់ធ្នាប់​ល្អ ចៀសវាង​ការ​កើតឡើង​វិញ ដូច​សភាព​ពី​មុន ទាំង​ការ​លក់ដូរ ទាំង​ការ​ចត​គ្មាន​សណ្តាប់ធ្នាប់​ដែល​នាំ​អោយ​ពិបាក​ក្នុង​ការ​ចុះ​រៀបចំ​សារ​ថ្មី ។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​រៀបចំ​សណ្តា​ប់​ធ្នាប់​នេះ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ មាន​ទីតាំង​ចំនួន​២ ដែល​អាជ្ញាធរ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នោះ​គឺ​ប្រជុំជន​ផ្សារ​ស្មាច់​ដែង​ឃុំ​រាម​ជាប់​ព្រ​លាន​យន្តហោះ​កងកេង និង​ប្រជុំជន​ផ្សារ​វាល​រេញ​ក្នុង​ឃុំ​វាល​រេញ ដែល​គិត​មក​ត្រឹម​ពេល​នេះ ផ្សារ​វាល​រេញ​ឃើញ​អនុវត្តន៍​មាន​ប្រសិទ្ធិ​ភាពល្អ​ប្រសើរ ចំណែក​នៅ​ផ្សារ​ស្មាច់​ដែង នៅ​មិន​ទាន់​បាន​ស្មើនឹង​វាល​រេញ​ឡើយ​ ។

តែ​ទោះជា​យ៉ាងណា​ អាជ្ញាធរ​នៅ​តែ​អះអាង​ថា​នឹង​មិន​ដក​ដៃ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​ផ្សារ​ស្មាច់​ដែង​នេះ​ឡើយ ស្រប​ពេល​ដែល​ជា​ប្រចាំ​កំលាំង​កំពុង​ប្រចាំការ​ចុះ​រៀប​រាលថ្ងៃ តែ​យ៉ាងណា​អាជ្ញាធ​រក៍​នៅ​តែ​បន្ត​អំពាវនាវ​ដល់​អាជីវករ ម្ចាស់​រថយន្ត រ៉ឺ​ម៉ក​ម៉ូតូ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ