ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​អូស្ត្រាលី​​ជ្រុះ​បាត់​​កាក់​​ប្រហែល​​100លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​

9 ឆ្នាំ មុន

AFP ផ្សាយ​ថា កាក់​ដែល​​ប្រជា​ព​ល​រដ្ឋ​​អូស្ត្រាលី​​ធ្វើ​ឱ្យ​​ធ្លាក់​​នៅ​ក្រោម​​​សាទ្បុង​ ឬ​កៅ​អី​​ក្នុង​រថយ​ន្ត​តម្រូវ​ឱ្យ​​ប្រទេស​ត្រូវ​​ខាត​បង់​​ក្នុង​​មួយ​ឆ្នាំ​​ជាង​១០០​​លាន​ដុល្លារ ។ ​​

AFP ផ្សាយ​ថា កាក់​ដែល​​ប្រជា​ព​ល​រដ្ឋ​​អូស្ត្រាលី​​ធ្វើ​ឱ្យ​​ធ្លាក់​​នៅ​ក្រោម​​​សាទ្បុង​ ឬ​កៅ​អី​​ក្នុង​រថយ​ន្ត​តម្រូវ​ឱ្យ​​ប្រទេស​ត្រូវ​​ខាត​បង់​​ក្នុង​​មួយ​ឆ្នាំ​​ជាង​១០០​​លាន​ដុល្លារ ។ ​​

លោក​រ៉ូស មេក​ដា​យ​​អាមីដ ​​ប្រធា​ន​​​​រោង​ចក្រ​​ផលិត​​កាក់​អូស្ត្រា​លី ឱ្យ​ដឹង​ថា ​ក្នុង​មួយ​ឆ្នាំ​​មាន​កាក់​ត្រូវ​​ខាត​បង់​ពី​ទី​ផ្សារ​ប្រហែល​ជាង​​១០០​លាន​ដុល្លារ​អាមេរិក​ ​ដូច្នេះ​​តម្រូវ​​ឱ្យ​​​​ផលិត​​ដាក់​​​ជំនួស​​កាក់​ដែល​​​បាត់​ ។

លោក​​ មេក​ដាយ​​អាមីដ និយាយ​ថា «​កាក់​ភាគ​​ច្រើន​ដែល​យើង​ផលិត​​ ដើ​ម្បី​​ជំ​នួស​​កាក់​ដែល​ជ្រុះ​​នៅ​ក្រោម​សាទ្បុង ​កៅអី​​​​​រថយ​ន្ត​​ គំនរ​​សម្រាម​ ឬ​នាំ​ចេញ​​ទៅ​ក្រៅ​ប្រទេសជា​ដើម» ។

កាក់​ដែល​រោង​ចក្រ​​ផលិត​ទ្បើង គឺ​ដើម្បី​​ជំនួស​​កាក់​ដែល​​បាត់​​ និង​ត្រូវ​បោះ​​ចោល​ជា​ដើម​ ។  ​ប្រធាន​​​រោង​ចក្រ​បាន​ស្នើ​​ដល់​រដ្ឋា​ភិបាល​ គួរ​តែ​បញ្ឈប​់​​ការ​ផលិត​​កាក់​មួយ​ចំនួ​ន​ ពិសេ​ស​គឺ​កាក់​​តម្លៃ​៥សេន​ ​ព្រោះ​ដើម​ទុន​​​ផលិត​មាន​តម្លៃ​​​៦សេន ៕