ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ធ្វើ​ជាប់​រហូត​…​មិន​ទាន់​ដឹង​អី​ផង​ខូច​ខ្ទេច​វល់ !

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ចាក់​កៅស៊ូ​ប្រវែង​៩០០០​ម៉ែត្រ​ជា​អំណោយ​ប្រទេស​កូរ៉េ​តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​រង​ការ​ខូចខាត​ជិត​១០​កន្លែង​ក្រោយ​ធ្វើ​កសាង​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ដែល​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​ទៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​រិះគន់​ថា ផ្លូវ​កៅស៊ូ​ដែល​កសាង​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ត្រូវ​បាន​ខូចខាត​ប្រមាណ​ជិត​១០​កន្លែង​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្នុង​ឃុំ​មាន​៧​កន្លែង​ដែល​ខូចខាត​មាន​កន្លែង​ខ្លះ​ខូច​ជិត​២​ម៉ែត្រ និង​ឃុំ​បត់​ត្រង់ មាន​ប្រមាណ​៣​កន្លែង​ដែល​ខូចខាត​កន្លែង​ខ្លះ​ជិត​១​ម៉ែត្រ ។…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ចាក់​កៅស៊ូ​ប្រវែង​៩០០០​ម៉ែត្រ​ជា​អំណោយ​ប្រទេស​កូរ៉េ​តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​រង​ការ​ខូចខាត​ជិត​១០​កន្លែង​ក្រោយ​ធ្វើ​កសាង​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ដែល​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​ទៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​រិះគន់​ថា ផ្លូវ​កៅស៊ូ​ដែល​កសាង​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ត្រូវ​បាន​ខូចខាត​ប្រមាណ​ជិត​១០​កន្លែង​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្នុង​ឃុំ​មាន​៧​កន្លែង​ដែល​ខូចខាត​មាន​កន្លែង​ខ្លះ​ខូច​ជិត​២​ម៉ែត្រ និង​ឃុំ​បត់​ត្រង់ មាន​ប្រមាណ​៣​កន្លែង​ដែល​ខូចខាត​កន្លែង​ខ្លះ​ជិត​១​ម៉ែត្រ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​ដំណើរ​ពេល​យប់​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ផង​ធ្លាក់​ជង្ហុក​គ្រោះថ្នាក់ ហើយ​ឃើញ​កន្លែង​ខូច​ធំ​ក្នុង​ឃុំ​រហាត់ទឹក​១​កន្លែង​ដែល​ខូច​ជិត​២​ម៉ែត្រ​ឃើញ​ប្រជាពលរដ្ឋ​យក​ថង់​ចង​ជា​សញ្ញា​ឱ្យ​អ្នកដំណើរ​ឃើញ​ការពារ​គ្រោះថ្នាក់​កើតឡើង ។

ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឱ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​ខូច​ឱ្យ​ល្អ​ឡើង​វិញ​ផង​ការពារ​អ្នកដំណើរ​ជិះ​ធ្លាក់​ជង្ហុក​គ្រោះថ្នាក់​កើតឡើង ហើយ​សុំ​ឱ្យធ្វើ​ផ្លូវ​ឱ្យ​មានគុណ​ភាព​ផង កុំ​ធ្វើ​យក​តែ​បរិមាណ​ត្រូវធ្វើ​ផ្លូវ​ឱ្យ​មានគុណ​ភាព​ទើប​ប្រសើរ ។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ថា​ផ្លូវ​ចាក់​កៅស៊ូ​ប្រវែង​៩​គីឡូម៉ែត្រ​ស្រប​តាម​មាត់​ស្ទឹង​ខាងកើត​ឆ្លងកាត់​ឃុំ​បត់​ត្រង់ ត​ភ្ជាប់​ទៅ​ឃុំ​រហាត់ទឹក​គឺ​ជំនួយ​ប្រទេស​កូរ៉េ​តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​កសាង​រួចរាល់​នៅ​ឆ្នាំ​២០១៨​កន្លង ។

លោក​បាន​បញ្ជាក់​ថា ផ្លូវ​ចាក់​កៅស៊ូ​នេះ​សុពលភាព​ថែទាំ​រយៈពេល​១​ឆ្នាំ​នៅ​រយៈពេល​៦​ខែ​ទៀត​ទើប​ធ្វើការ​ថែ​ទាំង​ជួសជុល​ឡើង​វិញ​កន្លែង​ដែល​ខូច ហើយ​ជាក់ស្តែង​ពេល​នេះ​កំពុងធ្វើការ​ជួសជុល និង​ថែ​ទាំង​ជា​បណ្តើ​រហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ